Connect with us

កូវីដ-១៩

ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ អាជ្ញាធរ​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក បែរ​ជា​លួច​រត់​គេចខ្លួន

បានផុស

នៅ

​យុវជន​ម្នាក់ ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​កាលពី​ថ្មីៗ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បាន​នាំ​យក​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​និមិត្ត ប៉ុន្តែ​យុវជន​រូប​នេះ បាន​លួច​រត់​ចេញពី​មណ្ឌល នៅវេលា​រសៀល​ថ្ងៃ​ដដែល ហើយ​ពេលនេះ​អាជ្ញាធរ​កំពុងតែ​ស្រាវជ្រាវ​ស្វែងរក​យុវជន​រូបនេះ យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក​វិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ យុវជន​រូបនោះ មានឈ្មោះ អៀង ម៉ាញ អាយុ​១៩ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ទើប​វិលត្រឡប់​មកពី​ខេត្ត​ស្រះកែវ ប្រទេស​ថៃ នៅវេលា​ម៉ោង​ប្រមាណ ១១​កន្លះ​ព្រឹក ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ ហើយ​បាន​រត់គេចខ្លួន​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក និមិត្ត ក្នុង​ក្រុង​ប៉ោយប៉ែត នៅ​ម៉ោង​ប្រមាណ​២ កន្លះ​រសៀល​ថ្ងៃ​ដដែល​។​

​មកដល់ពេលនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច ក្រុង​ប៉ោយប៉ែត បានប្រកាស​អំពាវនាវ​ដល់​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ប្រជាពលរដ្ឋ​បាន​ស្គាល់ ឬ​បាន ឃើញ​យុវជន​ម្នាក់ សូមជួយ​រាយការណ៍​មក​សមត្ថកិច្ច​ជាបន្ទាន់​។​

​យោងតាម​ច្បាប់ និង​អនុក្រឹត្យ ស្តីពី​ការទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បញ្ជាក់ថា បទ​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​គេច​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ផ្តន្ទាទោស​ជា​ពិន័យ អន្តរការណ៍​ពី​១ លាន​រៀល ទៅ​៥ លាន​រៀល (​បើ​មិនបាន​បណ្តាលឲ្យ​មានការ​ចម្លងជំងឺ​កូ​វីដ​-១៩ ដល់​អ្នក​ដ៏​ទៃ​) ។ ចំណែក បទ​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​គេច​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ​ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ផ្តន្ទាទោស​ដាក់ ពន្ធនាគារ​ពី​៦ ខែ ទៅ​៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២ លាន​រៀល ទៅ​១០ លាន​រៀល (​បើ​បាន​បណ្ដាលឱ្យមាន​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ដល់​អ្នកដទៃ​)​។​

​បទ​គេចវេះ​ពី​ការតម្រូវ​ឱ្យទទួល​ការព្យាបាល ឬ​គេច​ចេញពី​ទីកន្លែង​ព្យាបាល ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១ ឆ្នាំ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥ លាន​រៀល ទៅ​២០ លាន​រៀល​។ ចំណែក បទ​គេចវេះ​ពី​ការតម្រូវ​ឱ្យទទួល​ការព្យាបាល ឬ​គេច​ចេញពី​ទីកន្លែង​ព្យាបាល ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៥ ឆ្នាំ ទៅ​១០ ឆ្នាំ (​បើ​បាន​បណ្តាលឱ្យមាន​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ដល់​អ្នកដទៃ​)​។ បទ​ចម្លង​ដោយ​ចេតនា​នូវ​ជំងឺ​កូ​វីដ​-១៩ ដល់​អ្នកដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៥ ឆ្នាំ ទៅ​១០ ឆ្នាំ​។​ បទ​ចម្លង​ដោយ​ចេតនា​នូវ​ជំងឺ​កូ​វីដ​-១៩ ដល់​អ្នកដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១០ ឆ្នាំ ទៅ​២០ ឆ្នាំ (​បើ​បាន​ធ្វើឡើង ដោយមាន​ការរៀបចំ​ជា​ក្រុម ឬ​អង្គការ​ចាត់តាំង​)៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម