កូវីដ-១៩
នាំអំណោយគ្រឿងឧបភោគបរិភោគ និងថវិការបស់សម្តេចព្រះ វនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក ដល់កម្លាំងអាវុធហត្ថមូលដ្ឋាន
លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានប្រជុំជួរត្រួតពិនិត្យកម្លាំង ពង្រឹងការអនុវត្តវិធានការ ការពារ ៣កុំ ៣ការពារ ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ និងធ្វើការចែកអំណោយរបស់ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ត ច័ន្ទបុរីវង្ស ដល់នាយទាហាន នាយទាហានរង ជាសមាជិក មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ទាំងអស់ នាថ្ងៃម្សិលមុិញ ក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

អំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងម្នាក់ៗទទួលបាន
១/ អង្ករ១ការ៉ុង (២៥kg)
២/ ត្រីខកំប៉ុង១យួរ
៣/ មី១កេស
៤/ ទឹកត្រី១យួរ
៥/ ថវិកាចំនួន៥មុឺនរៀល ។
៦/ ទឹកសុទ្ធ១យួរ និងម៉ាស់ចំនួន១ប្រអប់ ដែលជាអំណោយបន្ថែមរបស់ លោកមេបញ្ជាការខណ្ឌផងដែរ។

ក្នុងឱកាសនោះ មេអាវុធហត្ថខណ្ឌព្រែកព្នៅ បានសម្តែងនូវការថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក ដែលមានព្រះរាជសន្តានចិត្តជ្រះថ្លា ដល់អាវុធហត្ថមូលដ្ឋាននាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាពនាយុទ្ធនាការប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ដ៏កាចសាហាវនេះតែម្ដង៕
អត្ថបទ ៖ វិមាន




-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍