កូវីដ-១៩
តើយុវជនអាចឆក់ចាប់ឱកាសល្អអ្វីខ្លះក្នុងវិបត្តិកូវីដ-១៩?
ជំងឺកូវីដ-១៩ គឺជាវិបត្តិដ៏ធំមួយដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបប្រទះ។ ជំងឺនេះក៏ជាផ្នែកមួយដែលប៉ះពាល់ដល់សកម្មភាពយុវជន និងធ្វើឱ្យមានបញ្ហាផ្លូវចិត្ត (Depression) ប្រសិនបើពួកគេមិនដឹងថាខ្លួនត្រូវធ្វើអ្វីខ្លះកំឡុងពេលនៃវិបត្តិនេះ។

តាមរយៈបទពិសោធន៍ការចូលរួមកម្មវិធីអន្តរជាតិជាមួយបណ្តាយុវជននៅលើពីភពលោក ហើយក៏ធ្លាប់ជាវាគ្មិននៅក្នុងកម្មវិធីអន្តជាតិមួយចំនួន លោក ណុះ ណាវី ជានិស្សិតឆ្នាំទី៤ ជំនាញគ្រប់គ្រងទេសចរណ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអតីតយុវជនទូតសុឆន្ទៈនៅក្នុងកម្មវិធីកិច្ចប្រជុំគំរូនៃអង្គការសហប្រជាជាតិ បានសង្កេតឃើញថា យុវជនអាចប្រើពេលវេលា ក៏ដូចជាធ្វើសកម្មភាពនានាផ្ដល់អត្ថប្រយោជន៍ដល់ខ្លួនកំឡុងពេលកូវីដ-១៩ ដូចជា៖

១. ពង្រឹងការប្រើប្រាស់ប្រព័ន្ធឌីជីថល៖ បច្ចេកវិទ្យាគឺពិតជាសំខាន់ ដូច្នេះកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩នេះ វាជាឱកាសល្អបំផុតដល់យុវជនត្រូវយល់ដឹងពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ឬប្រព័ន្ធឌីជីថលសម្រាប់ដើរឱ្យទាន់បដិវត្តឧស្សាហកម្ម៤.០ និងម្យ៉ាងទៀតដោយសារវិបត្តិកូវីដ-១៩នេះ គឺតម្រូវឱ្យមនុស្សទាំងអស់ត្រូវចេះប្រើប្រព័ន្ធឌីជីថលសម្រាប់ការទាក់ទងគ្នា ការសិក្សា ឬនៅក្នុងការងារ។

២. រៀបចំព្រឹត្តិការណ៍តាមអនឡាញ៖ ដោយសារបញ្ហាកូវីដ-១៩ មិនអាចឱ្យមនុស្សជួបគ្នាដោយផ្ទាល់ដើម្បីរៀបចំកម្មវិធី ជាពិសេចំពោះយុវជន ទោះបីពួកគេមានគម្រោង ឬក៏សកម្មភាពអ្វីក៏មិនអាចរៀបចំដោយផ្ទាល់បាន។ ដូច្នេះហេតុផលតែមួយគឺពួកគេត្រូវបង្វែរកម្មវិធីទាំងអស់នោះមករៀបចំតាមប្រព័ន្ធអនឡាញ។ ការរៀបចំព្រឹត្តិការណ៍តាមប្រព័ន្ធអនឡាញគឺពិតជាសំខាន់សម្រាប់យុវជននៅក្នុងការចែកបទពិសោធន៍រវាងគ្នានឹងគ្នាទៅវិញទៅមកនៅក្នុងស្ថានភាពវិបត្តិកូវីដ-១៩នេះ។

៣. ធ្វើការងារស្ម័គ្រចិត្តតាមអនឡាញ៖ នៅក្នុងបរិបទកូវីដ-១៩នេះ មានការងារស្ម័គ្រចិត្តមួយចំនួនក៏ធ្វើឡើងតាមរយៈអនឡាញដែរ ហើយរាល់ការការប្រជុំដើម្បីពិភាក្សាគ្នាម្តងៗពួកគេធ្វើតាមប្រព័ន្ធអនឡាញ។ នេះបង្ហាញអំពីបរិបទថ្មីមួយសម្រាប់យុវជនដែលចូលចិត្តធ្វើការងារស្ម័គ្រចិត្ត ទោះបីស្ថិតនៅក្នុងការរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ។

៤. យកពេលអានសៀវភៅ៖ការអានសៀវភៅគឺអានបានគ្រប់ពេលវេលា និងគ្រប់ទិកន្លែង។ ដូច្នេះកំឡុងពេលកូវីដ-១៩នេះ វាគឺជាពេលវេលាល្អមួយសម្រាប់យុវជននៅក្នុងការចំណាយពេលទៅលើការអានសៀវភៅ ព្រោះថាការស្នាក់នៅផ្ទះយូរពេកអាចធ្វើឱ្យអារម្មណ៍ស្មុគស្មាញ ហេតុនេះយុវជនគួរតែយកពេលនៅផ្ទះមួយចំនួនមកផ្តោតលើការអានសៀវភៅ សម្រាប់បង្កើនចំណេះដឹងបន្ថែមទៀត។

៥. ការធ្វើលំហាត់ប្រាណនៅផ្ទះ៖ការធ្វើលំហាត់ប្រាណគឺពិតជាសំខាន់សម្រាប់រាងកាយ និងខួរក្បាល ទោះបីការធ្វើលំហាត់ប្រាណនោះនៅទីណាក៏ដោយ។ ដោយសារកូវីដ-១៩ យើងអត់អាចចេញពីផ្ទះបាន ដូច្នេះការជ្រើសរើសពេលវេលាសមស្របណាមួយសម្រាប់ធ្វើលំហាត់ប្រាណនៅផ្ទះ គឺជាការល្អប្រសើរសម្រាប់ធ្វើឱ្យរាងកាយរឹងមាំ និងសុខភាពខួរក្បាលល្អមានប្រាជ្ញាឈ្លាសវៃ។

៦. ចំណាយពេលវេលាឱ្យបានច្រើនជាមួយក្រុមគ្រួសារ៖កំឡុងកូវីដ-១៩ ជាពិសេសស្ថិតនៅក្នុងពេលដែលបិទខ្ទប់ វាគឺជាពេលល្អបំផុតសម្រាប់ការមានឱកាសបានស្នាក់នៅផ្ទះយូរជាមួយក្រុមគ្រួសារ។ ដូច្នេះក្នុងនាមជាយុវជនដែលជាកូន គួរតែយកពេលវេលានេះបង្កើនភាពស្និទ្ធស្នាលជាមួយឪពុកម្តាយ ក៏ដូចជាត្រូវមានសកម្មភាពជាមួយពួកគាត់ឱ្យបានច្រើនដើម្បីឱ្យពួកគាត់សប្បាយចិត្ត និងពោរពេញទៅដោយសេចក្តីសុខ៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ