កូវីដ-១៩
អ្នកជំនាញព្រមានគ្រោះថ្នាក់ដោយសារប្រើជែលលាងដៃញឹកញាប់ពេក
ការលាងដៃជាមួយសាប៊ូនិងទឹក ជែលឬអាល់កុល ជាវិធីការពារខ្លួនពីការចម្លងរបស់កូវីដ-១៩ បន្ថែមពីលើការរក្សាគម្លាតសុវត្ថិភាពនិងការពាក់ម៉ាស។

ប៉ុន្តែ បើតាមការប្រកាសរបស់អ្នកវិទ្យាសាស្ត្រអង់គ្លេសបាននិយាយថា មធ្យោបាយសម្អាតដៃដោយប្រើជែលឬអាល់កុលច្រើននិងញឹកញាប់ពេក អាចផ្ដល់ផលអាក្រក់ ព្រោះវានឹងធ្វើឱ្យមេរោគឬបាក់តេរីមានភាពស៊ាំ ព្រមទាំងបង្កបញ្ហាដល់សុខភាពទៅវិញទេ។
ត្បិតតែជែលឬអាល់កុលងាយស្រួលប្រើ ប៉ុន្តែវាមិនមែនជាផលិតផលដែលគ្មានផលរំខានឡើយ។ វេជ្ជបណ្ឌិត Andrew Keim ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃវិទ្យាស្ថានវិទ្យាសាស្ត្រសម្អាតអនាម័យអង់គ្លេស បានសម្តែងការព្រួយបារម្ភអំពីហានិភ័យនៃការប្រើប្រាស់ជែលឬអាល់កុលលាងដៃជាប្រចាំ ថា អាចនឹងបង្កឱ្យមានការលេចឡើងនូវភាពស៊ាំរបស់បាក់តេរី។

លោកមានប្រសាសន៍ថា “ជែលដែលមានផ្ទុកជាតិអាល់កុល មិនត្រឹមតែមានសមត្ថភាពបង្កើនចំនួនបាក់តេរីនៅលើស្បែកទេ តែថែមទាំងអាចធ្វើឱ្យមានការប្រែប្រួលប្រភេទបាក់តេរីនៅលើស្បែកទៀតផង”។

វេជ្ជបណ្ឌិតរូបនេះបន្តថា អាល់កុលដែលមានក្នុងជែលលាងដៃ នឹងទៅសម្លាប់មេរោគស្ទើរទាំងស្រុង នៅសល់តែមេរោគណាដែលមានសមត្ថភាពខ្លាំងពីកំណើតអាចធន់នឹងសារធាតុអាល់កុលបាន។ ហើយការប្រើជែលឬអាល់កុលលាងដៃ ជារឿយៗ មេរោគឬបាក់តេរីខ្លាំងនោះនឹងបង្កើនខ្លួន ពង្រីកសមាជិកបានយ៉ាងងាយនៅលើស្បែក ដោយសារបាក់តេរីខ្សោយផ្សេងៗបានងាប់អស់។
តាមពិតទៅ ជែលឬអាល់កុលលាងដៃ គ្មានប្រសិទ្ធភាពសម្លាប់មេរោគ១០០ភាគរយទេ។ វាជាផលិតផលសម្លាប់មេរោគ មិនមែនជាផលិតផលសម្រាប់លាងសម្អាតដៃឱ្យជ្រះពីភាពកខ្វក់ឡើយ។ ដូច្នេះជែលអាចសម្លាប់មេរោគ តែមិនបានបណ្តេញមេរោគនោះចេញពីស្បែកនោះទេ។

រំឭកជាថ្មី! ការប្រើប្រាស់ជែលជាទម្លាប់ប្រចាំថ្ងៃ អាចនឹងបង្កផលវិបាកច្រើនជាងផលល្អ។ ដូច្នេះការប្រើជែល គួរធ្វើតែក្នុងករណីទ័ល និងម្តងកាលបានហើយ។ មួយវិញទៀត រហូតមកទល់នឹងពេលនេះ អ្នកវិទ្យាសាស្ត្រក៏ពុំទាន់មានភស្តុតាងអ្វីអះអាងថាជែលធ្វើពីអាល់កុលអាចសម្លាប់វីរុសកូវីដ-១៩បានទេ។ យកល្អ! លាងដៃនឹងសាប៊ូជាជម្រើសដ៏ប្រសើរជាងគេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Express
ចុចអាន៖ អ្នកជំនាញថា ទារក និងក្មេងៗក្រោមអាយុ៥ឆ្នាំ មិនគួរឲ្យប្រើអាល់កុល ឬជែលលាងដៃទេ
ចុចអាន៖ អាល់កុល ឬជែល លាងសម្អាតដៃបាន តែហ៊ានបាញ់លើរាងកាយប្រយ័ត្នគ្រោះថ្នាក់ធំ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?