Connect with us

កូវីដ-១៩

ការសិក្សាបឋម៖ វ៉ាក់សាំង ការពារមិនឲ្យឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា សឹង១០០ភាគរយ

បានផុស

នៅ

ក្រុមអ្នកវិទ្យាសាស្រ្តបានលើកឡើងថា វ៉ាក់សាំងកូវីដ មានប្រសិទ្ធភាព៩៧ភាគរយ ប្រឆាំងនឹង វីរុសបំប្លែងខ្លួនឥណ្ឌា។

នៅប្រទេសឥណ្ឌា ការសិក្សាបឋមលើបុគ្គលិកថែទាំសុខភាពចំនួន ៣,២៣៥នាក់ ដែលបានចាក់ថ្នាំបង្ការ AstraZeneca បានរកឃើញករណីជំងឺកូវីដ-១៩បញ្ចេញរោគសញ្ញាចំនួន៨៥ករណី ដោយក្នុងនោះមានត្រឹម២នាក់ប៉ុណ្ណោះ ដែលត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ការសិក្សានៅមន្ទីរពេទ្យ Indraprastha Apollo ក្នុងទីក្រុងញូវដែលី មិនបានកត់សម្គាល់ឃើញមានអ្នកស្លាប់ ឬបញ្ជូនទៅកាន់បន្ទប់ ICU ទេក្នុងចំណោមអ្នកជំងឺដែលទទួលបានវ៉ាក់សាំង។

The coronavirus vaccines appear to be 97 per cent effective against infection from the new Indian variant that has hit areas of England such as Bolton. Pictured: Thousands queue at the Essa Academy for a jab

លោកវេជ្ជបណ្ឌិត Anupam Sibal ប្រធានផ្នែកវេជ្ជសាស្ត្រនៃក្រុមនេះ បានប្រាប់កាសែត The Telegraph ថា “ការសិក្សារបស់យើងបានបង្ហាញថា ៩៧,៣៨ភាគរយនៃអ្នកដែលបានចាក់វ៉ាក់សាំង គឺត្រូវបានការពារពីការឆ្លងរោគ ហើយអត្រាព្យាបាលនៅមន្ទីរពេទ្យមានត្រឹមតែ០,០៦ភាគរយប៉ុណ្ណោះ”។

ស្របពេលជាមួយគ្នានោះ លោក John Bell សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ នៅសកលវិទ្យាល័យ Oxford ដែលជាកន្លែងការសិក្សាមួយទៀតកំពុងធ្វើឡើង បាននិយាយថា ទិន្នន័យនេះគឺមានភាពល្អប្រសើរជាងមុន។

On Saturday, thousands of residents queued outside a mobile jabs centre to get a jab after it emerged there were 4,000 available that had to be used on the day

លោកបានប្រាប់ Times Radio ថា “វាមើលទៅដូចជាថា វីរុសបំប្លែងខ្លួនឥណ្ឌា ខ្លាចវ៉ាក់សាំងដូចវីរុសដទៃទៀតដែរ។ ទិន្នន័យនេះមើលទៅមានភាពជោគជ័យ។ ខ្ញុំគិតថា ប្រជាជនដែលទទួលថ្នាំបង្ការនឹងមានសុខភាពល្អ។ ហើយយើងត្រូវការធ្វើដំណើរទៅមុខទៀត”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ជិតមួយខែ ទើបវិបត្តិកូវីដនៅឥណ្ឌា បង្ហាញសញ្ញាថមថយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម