កូវីដ-១៩
ខេត្តកំពង់ស្ពឺចាប់ផ្តើមអនុវត្តពិន័យអន្តរកាលតឹងរ៉ឹងចំពោះបុគ្គលណាដែលល្មើសនឹងវិធានការ
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺចាប់ផ្តើមអនុវត្តពិន័យអន្តរកាលតឹងរ៉ឹងចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលនិងវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាត់សាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
យោងតាមសេចក្តីសម្រេចមួយរបស់រដ្ឋបាលខេត្តចុះថ្ងៃទី១៧ឧសភានេះបានឲ្យដឹងថា ត្រូវបានបង្កើតគណៈកម្មការត្រួតពិនិត្យការអនុវត្តពិន័យអន្តរកាលចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលនិងវិធានការសុខាភិបាលជំងឺកូវីដ ១៩ និងជំងឺឆ្លងកាត់សាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺដែលមានលោកវ៉ីសំណាងអភិបាលខេត្តជាប្រធាននិងមានអនុប្រធានចំនួន៦រូបនិងសមាជិកចំនួន២៧រូប។
គណៈកម្មការនេះមានភារកិច្ចត្រួតពិនិត្យអនុវត្តពិន័យអន្តរកាលចំពោះរូបវន្តបុគ្គលនិងនីតិបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាលរបស់រដ្ឋាភិបាលក្រសួងសុខាភិបាលនិងរដ្ឋបាលខេត្តកំពង់ស្ពឺដែលបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩និងត្រួតពិនិត្យការបំពេញការងាររបស់ក្រុមការងារអនុវត្តពិន័យអន្តរកាលនៅតាមក្រុងស្រុកមួយដែលមានកំណត់នៅក្នុងច្បាប់ជាធរមាន។
ជាមួយគ្នានេះដែរ រដ្ឋបាលក្រុងនិងស្រុកទាំង៧ត្រូវរៀបចំបង្កើតក្រុមការងារអនុវត្តពិន័យអន្តរកាលនៅតាមភូមិសាស្ត្ររៀងខ្លួនៗដោយត្រូវមានសមាសភាពចូលរួមពីមន្ត្រីសុខាភិបាលអធិការដ្ឋាននគរបាលមូលដ្ឋានកងរាជអាវុធហត្ថក្រុងនិងស្រុកទាំង៧និងដឹកនាំផ្ទាល់ដោយរដ្ឋបាលក្រុងស្រុកនីមួយៗ។
ការបង្កើតគណៈកម្មការត្រួតពិនិត្យការអនុវត្តពិន័យអន្តរកាលចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលនិងវិធានការសុខាភិបាលជំងឺកូវីដ ១៩ និងជំងឺឆ្លងកាត់សាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនេះបន្ទាប់ពីខេត្តមួយនេះបានអ្នកឆ្លងជំងឺកូវីដ ១៩មានការកើនឡើងជាបន្តបន្ទាប់នៅក្នុងមួយរយៈចុងក្រោយនេះពិសេសទៅលើបងប្អូនកម្មករនិយោជិត។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ខែឧសភានេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងដល់ទៅ២៨៣នាក់ អ្នកជាសះស្បើយចំនួន៣៦នាក់ និង អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២៤៧នាក់និងស្លាប់ចំនួន៧នាក់ផងដែរ៕
ដោយ ៖ សំអឿន





-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?