កូវីដ-១៩
សហរដ្ឋអាមេរិក ចែកវ៉ាក់សាំងកូវីដដែលអនុម័តហើយ ចំនួន២០លានដូសទៅក្រៅប្រទេសជាលើកដំបូង
លោកប្រធានាធិបតី Joe Biden នឹងបញ្ជូនវ៉ាក់សាំងកូវីដ-១៩យ៉ាងតិច ២០លានដូសបន្ថែមទៀតទៅបរទេសនៅត្រឹមចុងខែមិថុនា។ នេះជាលើកដំបូងហើយ ដែលសហរដ្ឋអាមេរិកចែកចាយវ៉ាក់សាំងដែលត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់ក្នុងប្រទេស។

ការចែកចាយនេះ បានកត់សម្គាល់អំពីយុទ្ធសាស្រ្តរបស់សេតវិមាន ស្របពេលរដ្ឋបាលសហរដ្ឋអាមេរិកព្យាយាមប្រើប្រាស់ការផ្គត់ផ្គង់វ៉ាក់សាំងរបស់ប្រទេស ជាឧបករណ៍ការទូត។
លោក Biden បានប្រកាសកាលពីថ្ងៃចន្ទទី១៧ខែឧសភាថា រដ្ឋបាលរបស់លោក នឹងបញ្ជូនវ៉ាក់សាំង Pfizer-BioNTech, Moderna និង Johnson & Johnson បន្ថែមពីលើវ៉ាក់សាំង AstraZeneca ចំនួន៦០លានដូស ដែលលោកគ្រោងនឹងផ្តល់ទៅឲ្យប្រទេសផ្សេងទៀត។

ទោះបីជាយ៉ាងណាក៏ដោយ មិនដូចវ៉ាក់សាំងដទៃទៀតទេ វ៉ាក់សាំង AstraZeneca មិនទាន់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិក នៅឡើយទេ។
លោក Biden បាននិយាយថា “ដូចនៅក្នុងសង្គ្រាមលោកលើកទី២អញ្ចឹង អាមេរិកគឺជាឃ្លាំងនៃលទ្ធិប្រជាធិបតេយ្យ។ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ប្រទេសរបស់យើងនឹងក្លាយជាឃ្លាំងនៃវ៉ាក់សាំង”។

លោក Biden បានកត់សម្គាល់ថា គ្មានប្រទេសណាផ្សេងទៀត នឹងបញ្ជូនវ៉ាក់សាំងទៅបរទេសច្រើនជាងសហរដ្ឋអាមេរិកឡើយ។ រហូតមកដល់ពេលនេះអាមេរិក បានបញ្ជូនវ៉ាក់សាំង AstraZeneca ពីរបីលានដូសទៅហើយ ទៅឲ្យប្រទេសកាណាដានិងម៉ិកស៊ិក។
សេតវិមានមិនបានផ្តល់ព័ត៌មានលម្អិតអំពីថាតើប្រទេសណា នឹងទទួលបានវ៉ាក់សាំងទាំងនេះទេ។ លោក Biden និយាយថា លោក Jeff Zients ដែលជាប្រធានកិច្ចខិតខំប្រឹងប្រែងវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក ឥឡូវនេះនឹងដឹកនាំការជំរុញផ្តល់ថ្នាំបង្ការជាសកល៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក ចូ បៃដិន បង្ហាញ ការគាំទ្រ បទ ឈប់ បាញ់ គ្នា នៅហ្គាហ្សា តែ ការ ពារ សិទ្ធិ អ៉ីស្រាអែល

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី