Connect with us

កូវីដ-១៩

ខេត្តកំពង់ស្ពឺ​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី​៣៨​នាក់​បន្ថែមទៀត​ ភាគច្រើន​ជា​កម្មកររោងចក្រ​

បានផុស

នៅ

​​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ចំនួន​៣៨​នាក់បន្ថែមទៀត​ នៅ​ថ្ងៃទី​១៧​ ខែឧសភា​នេះ ​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកជំងឺ​កើនឡើង​ដល់​ទៅ​២៨៣នាក់​។​

បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៧​ ខែឧសភា​នេះថា ​ក្នុង​ចំណោម​អ្នក​រកឃើញ​ថ្មី​ចំនួន​៣៨​នាក់​នេះ ​ក្នុងនោះ​មាន​៣២​នាក់​បម្រើ​ការងារ​នៅរោងចក្រ​ វ៉ា​សាន់​រោង​ដំណាប់​ស្វាយ​១​នាក់​ រោងចក្រ​ហ៊ី​រ៉ូ​តា​១​នាក់ មន្ត្រី​ស្រុក​ប្រតិបត្តិ​គងពិសី​ ជា​អ្នក​ដឹក​អ្នកជំងឺ​ទៅ​ភ្នំពេញ​១​នាក់​ និង​កសិករ​ចំនួន​៣​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃទី​១៧​ ខែឧសភា​នេះដែរ ​មាន​អ្នកជំងឺ​ចំនួន​៨​នាក់​ បានជា​សះស្បើយ​ផងដែរ​ ដែល​ធ្វើ​ឲ្យចំនួន​អ្នកជា​កើន​ឡើងដល់​ចំនួន​៣៦​នាក់ ​និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​២៤៧​នាក់​ និង​ស្លាប់​ចំនួន​៧​នាក់​ផងដែរ​។​

រដ្ឋបាលខេត្ត​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ជាមួយ បុគ្គល​ខាងលើ សូម​ដាក់ខ្លួន​ឲ្យនៅ​ដាច់ដោយឡែក និងទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ ដើម្បី​យក​សំណាក់ នៅ​មន្ទីរពេទ្យបង្អែក​។​

ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​ចេះតែ​បន្ត​កើនឡើង​នោះ​ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​បា​នស​ម្រេច​យក​អនុវិទ្យាល័យ​ ឡុង​ស៊ា​ង ​មួយកន្លែង​ទៀត​ ដែលមាន​ទីតាំង​ស្ថិតនៅ​ស្រុក​ភ្នំស្រួច ​ដែល​អាចដាក់​គ្រែ​បាន​៣០០​គ្រែ ​ធ្វើជា​មណ្ឌល​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ ខណៈ​មណ្ឌ​ល​ព្យាបាល​ចំនួន​៦​កន្លែង​បានដាក់​អ្នកជំងឺ​ជិត​ពេញ​អស់ហើយ​។​

បើតាម​គម្រោង​មណ្ឌល​ព្យាបាល​អនុវិទ្យាល័យ​ ឡុង​ស៊ា​ង​ នេះ ​គ្រោង​នឹង​រៀបចំ​ឲ្យ​រួចរាល់នៅក្នុង​រយៈពេល​២​ថ្ងៃ​ខាងមុខនេះ​៕

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន លើកបង្ហាញពីខ្សែជីវិតដែលសម្តេចបានជួបកាលពីអំឡុងខែមេសា ជាង៥០ឆ្នាំមុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

Sokha Hotels

ព័ត៌មានពេញនិយម