Connect with us

កូវីដ-១៩

មក​ស្គាល់ទីតាំង​ទាំង ២០ កន្លែង​ ​​ពលរដ្ឋ​នៅ​​ខណ្ឌ​​បឹងកេងកង និង​សែន​សុខ ត្រូវ​មក​ចាក់​វ៉ាក់សាំងនៅថ្ងៃនេះ​

បានផុស

នៅ

ភ្នំពេញ៖សាលារាជធានីភ្នំពេញបានប្រកាសឲ្យពលរដ្ឋរស់នៅក្នុងខណ្ឌបឹងកេងកងនិងខណ្ឌសែនសុខ ទៅទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ‑១៩ ចាប់ពីថ្ងៃទី១៨រហូតដល់ថ្ងៃទី៣១ឧសភាឆ្នាំ២០២១ សម្រាប់ដូសទី១និងពីថ្ងៃទី០១ខែមិថុនារហូតដល់ថ្ងៃទី១៥ខែមិថុនា សម្រាប់ដូសទី២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសាលារាជធានីភ្នំពេញ ពលរដ្ឋរស់នៅក្នុងខណ្ឌបឹងកេងកង ត្រូវមក​ចាក់វ៉ាក់សាំងនៅទីតាំងចំនួន៨កន្លែងរួមមាន៖

ទី ១.នៅសាលាបឋមសិក្សាចៅពញ្ញាហុក
ទី២. វិទ្យាល័យបឹងកេងកង
ទី.៣វិទ្យាល័យព្រះយុគន្ធរ
ទី៤.សាលាបឋមសិក្សាជ័យជំនះ
ទី៥.សាលាបឋមសិក្សាទួលស្លែងទី
៦. វិទ្យាល័យទួលស្វាយព្រៃ
ទី៧.សាលាបឋមសិក្សាវត្តមហាមន្ត្រី
ទី៨.សាលាបឋមសិក្សាភូមិ៧។

ចំណែកពលរដ្ឋនៅខណ្ឌសែនសុខ ទីតាំង​ចាក់វ៉ាក់សាំង​មាន​ចំនួន១២កន្លែង៖

ទី១.នៅសាលាបឋមសិក្សាសន្តិភាព
ទី២.នៅភោជនីយដ្ឋានដឺឃ្វីន
ទី៣.នៅសាលាបឋមសិក្សាក្រាំងធ្នង់
ទី៤.នៅសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនសាមគ្គី
ទី៥.នៅមណ្ឌលសុខភាពភ្នំពេញថ្មី
ទី ៦.នៅសាលាបឋមិក្សាសែនសុខ
ទី៧.នៅសាលាបឋមសិក្សាមិត្តភាពកម្ពុជាចិនឃ្មួញ
ទី៨.នៅមជ្ឈមណ្ឌលសុខភាពឃ្មួញ
ទី៩.នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាចិនសែនសុខ
ទី១០.សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តីហ៊ុននាងយ៉ាម៉ាប៊ីកូ
ទី១១.សាលាបឋមសិក្សាភ្នំពេញថ្មី
ទី១២.សាលាបឋមសិក្សាវិចិត្រសិល្បៈ។

សាលារាជធានីភ្នំពេញ ក្រើនរំលឹកនិងអំពាវនាវសារជាថ្មីម្ដងទៀតចំពោះប្រជាពលរដ្ឋ ដែលត្រូវទទួលយកវ៉ាក់សាំងការពារ​ជំងឺកូវីដ‑១៩ ត្រូវរក្សាឲ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រងជួរចៀសវាងការឈរប្រជ្រៀត​​គ្នាណែនណាន់តាន់តាប់ ដោយត្រូវប្រកាន់ភ្ជាប់ការចូលរួមអនុវត្តនូវវិធានការរដ្ឋាភិបាលនិងវិធានការ៣ការពារនឹង៣កុំ។

យោងតាមរបាយការណ៍បានឲ្យដឹងថា រយៈពេល១៧ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ដូសទី១ ជូនប្រជាពលរដ្ឋបានជាង ៧០ម៉ឺននាក់ ខណៈការចាក់ដូសទី២ ដែលចាប់ផ្តើមកាលពីថ្ងៃទី១៦ ខែឧសភា ចាក់បានជាង ៦ម៉ឺននាក់។

តំបន់ក្រហមដែលកងទ័ពកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងនេះ រួមមាន៖ ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម