កូវីដ-១៩
តៃវ៉ាន់ផ្ទុះកូវីដគួរឲ្យបារម្ភ ខណៈប្រព័ន្ធការពារមាសរបស់ខ្លួនធ្លុះធ្លាយ
ការរាតត្បាតកូវីដ-១៩នៅកោះតៃវ៉ាន់យ៉ាងលឿនប៉ុន្មានថ្ងៃចុងក្រោយនេះបានបង្កើតជាចម្ងល់អាសន្នថា ហេតុអ្វីបានជាប្រទេសកោះមួយនេះធ្លុះធ្លាយប្រព័ន្ធការពារមាសរបស់ខ្លួន?
កាលពីឆ្នាំ២០២០ រដ្ឋកោះដែលមានប្រជាជន២៤លាននាក់មានតួលេខអ្នកឆ្លងកូវីដ-១៩ជាង១ពាន់នាក់ប៉ុណ្ណោះ ហើយប្រហែលជា៩០%នៃពួកគេគឺជាអ្នកមកពីក្រៅប្រទេសថែមទៀត។ ការឆ្លងលេចចេញពីកន្លែងធ្វើចត្តាឡីស័កសូន្យ ករណីស្លាប់មានតែ២នាក់ ហើយរយៈពេល២៥៣ថ្ងៃចុងក្រោយគ្មានករណីឆ្លងម្នាក់សោះ។

ប៉ុន្តែកាលពីថ្ងៃសុក្រកន្លងទៅនេះ ក្រសួងសុខាភិបាលបានបង្ហាញថា ករណីឆ្លងកូវីដ-១៩ថ្មីមានចំនួន២៩នាក់ បន្ទាប់មកនៅថ្ងៃសៅរ៍ឡើងដល់១៨០នាក់ នៅថ្ងៃអាទិត្យឡើងដល់២០៦នាក់ និងនៅថ្ងៃចន្ទម្សិលមិញនេះឡើងដល់៣៣៣នាក់។
ភាគច្រើនអ្នកឆ្លងថ្មីនៅភាគខាងជើង ដោយមានចង្កោមធំបំផុតនៅទីក្រុង Taipei និង New Taipei ដែលជាមណ្ឌលធ្វើតេស្តបានរាយការណ៍ថា អត្រាឆ្លង១០%។ ប្រហែលជា៩១%នៃអ្នកដំណើរក្នុងស្រុកបានឆ្លងជាប់គ្នា៤ថ្ងៃចុងក្រោយ។
ការផ្ទុះកូវីដ-១៩បានចាប់ផ្តើមកាលពីចុងខែមេសាកន្លងទៅនេះ ដែលពាក់ព័ន្ធនឹងក្រុមអ្នកបើកយន្តហោះដែលមកពីក្រុមហ៊ុនអាកាសចរណ៍ជាតិ China Airlines និងព្រលានយន្តហោះ Taoyuan Novotel ដែលទាំងពីរនេះជាកន្លែងដាក់ក្រុមអ្នកយន្តហោះធ្វើចត្តាឡីស័ក និងអ្នកធ្វើដំណើរដែលបានកក់ទុកនៅក្នុងផ្នែកនៃការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក។

ករណីឆ្លងកូវីដ-១៩ទី១ត្រូវបានរកឃើញលើអ្នកបើកយន្តហោះពីរនាក់កាលពីថ្ងៃទី២០ ខែមេសា។ ១០ថ្ងៃក្រោយមក មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្តាល (CECC) បានប្រកាសពីការស៊ើបអង្កេតពី«ហានិភ័យនៃការចម្លងដែលអាចទៅរួច» ក្នុងចំណោមបុគ្គលិកដែលបានធ្វើចត្តាឡីស័កនៅព្រលានយន្តហោះ Novotel រយៈពេល១៤ថ្ងៃកន្លងមក។
ករណីឆ្លងបញ្ជាក់ពីការភ័យខ្លាចអំពីការសម្រេចរបស់រដ្ឋាភិបាលចំពោះការបន្ថយពេលវេលានៃការធ្វើចត្តាឡីស័កសម្រាប់ក្រុមអ្នកបើកយន្តហោះ មកសល់ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះនៅពាក់កណ្តាលមេសាជាមួយនឹងពេលវេលាតាមដានសុខភាពរបស់ពួកគេ។
ការស៊ើបអង្កេតនោះ សមាជិកក្រុមអ្នកបើកបរជាច្រើនត្រូវបានត្រួតពិនិត្យ ហើយរកឃើញថា ពួកគេខ្លះបានទៅកាន់ទីតាំងសាធារណៈមួយចំនួន កំឡុងពេលការឆ្លងរាលដាលដែលបំពានលើបំរាម។
អតីតស្នងការសុខាភិបាលតៃប៊ិ អ្នកស្រី Chiou Shu-ti បាននិយាយថា អាជ្ញាធរកំពុងប្រឡែងលេងជាមួយភ្លើង ដោយបានបន្ថយគោលការណ៍នៃពេលវេលាធ្វើចត្តាឡីស័ក និងធ្វើតេស្តសម្រាប់អ្នកមកដល់ថ្មី។
ដើមខែឧសភានេះ បុគ្គលិកអាកាសចរណ៍ និងសណ្ឋាគារ១៨នាក់ និងសមាជិកគ្រួសារ១១នាក់បានតេស្ថ រកឃើញវិជ្ជមាន ហើយមិនយូរប៉ុន្មានករណីឆ្លងជាច្រើនបានលេចឡើងនៅក្នុងប្រទេសដោយមិនដឹងថា វាជាប់ពាក់ព័ន្ធនឹងព្រលានយន្តហោះ ឬក៏សណ្ឋាគារទេ។ នៅថ្ងៃចន្ទ មានករណីឆ្លងជាច្រើននៅទីក្រុងចំនួន៩ដែលត្រូវបានរកឃើញថាជាប្រភេទវីរុសដូចទៅនឹងវីរុសបំប្លែងខ្លួននៅចក្រភពអង់គ្លេស។

ជាការឆ្លើយ រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានបានប្រកាសពីការបញ្ឈប់ការជួបជុំ បិទអាជីវកម្មមួយចំនួន ទីតាំងសាធារណៈ និងសាលារៀន កាត់បន្ថយសេវាកម្មវេជ្ជសាស្ត្រដែលមិនមែនកូវីដ-១៩ និងរឹតបណ្តឹងព្រំដែន។
អ្នកស្រុកត្រូវបានជំរុញឲ្យបង្កើនអនាម័យ និងជៀសវាងការធ្វើដំណើរ។ ប៉ុន្តែវិធានការខុសៗគ្នានៅទូទាំងកោះតៃវ៉ាន់ ហើយសូម្បីគោលការណ៍រឹតត្បិតនៅ Taipei និង New Taipei ក៏មិនត្រូវបានដាក់ទាំងស្រុងដែរ។
រដ្ឋមន្ត្រីសុខាភិបាលតៃវ៉ាន់លោក Chen Shih-chung បានទទួលស្គាល់ពីចេតនារបស់លោកដែលបានអនុញ្ញាតឲ្យបន្តអាជីវកម្ម ក្នុងនោះរាប់ទាំងការជួបអាហារពេលល្ងាចផងបន្តបើកដំណើរការ។ លោកនិយាយថា ៖«ស្មារតីនៃកម្រិតទី៣គឺដើម្បីកាត់បន្ថយហានិភ័យនៃការរាលដានកូវីដ-១៩ កាត់បន្ថយទំហំនៃការជួបជុំ»។
លោក Hassan Vally សាស្ត្រាចារ្យសុខភាពសាធារណៈនៅសាកលវិទ្យាល័យ Melbourne’s La Trobe University បានលើកឡើងថា បន្ទាប់ពី១៦ខែ វានៅតែមិនឃើញច្បាស់ពីអ្វីដែលជាគោលការណ៍ដាក់បំរាមពិតប្រាកដ។
លោកបន្ថែម Vally ថា តៃវ៉ាន់ធ្លាប់មានស្តង់ដារមាសនៃការឆ្លើយតបទៅនឹងការរាលដាលកូវីដ-១៩កាលពីដំបូង និងកិច្ចសហការរបស់សហគមន៍ខ្ពស់ជាមួយនឹងសំណើរមិនចាំបាច់ទាមទារផង ក៏ពួកគេស្ថិតនៅផ្ទះគឺជាគុណសម្បត្តិដ៏ធំសម្បើម។
លោកនិយាយថា ៖«វាមានប្រសិទ្ធភាពទេ ប្រសិនបើដាក់បំរាមដោយគ្មានការបង្ខំអនុវត្ត? ចម្លើយនឹងឃើញកាន់តែច្បាស់សម្រាប់៧ថ្ងៃខាងមុខ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ