កូវីដ-១៩
វិធីងាយៗ បង្កើតខ្យល់អុកស៊ីសែនបរិសុទ្ធដោយធម្មជាតិនៅក្នុងផ្ទះ នាអំឡុងកូវីដ
មនុស្សគ្រប់គ្នាមិនបានដឹងថា ខ្យល់នៅក្នុងផ្ទះតាមពិតទៅគឺមានខ្យល់កខ្វក់និងពុលច្រើនជាង ២ ទៅ ៥ ដង។ រាប់ចាប់ពីពូកដែលយើងគេង ខោអាវក្នុងផ្ទះសុទ្ធតែអាចផ្ទុកជាតិគីមីនិងជាតិពុលដែលបង្កគ្រោះថ្នាក់។ លោកវេជ្ជបណ្ឌិត Manoj K. Ahuja នៃមន្ទីរពេទ្យ Healing Touch មានប្រសាសន៍ថា“ ការដកដង្ហើមនៅក្នុងឧស្ម័នពុល អាចបណ្ដាលឲ្យមានកន្ទួលរមាស់ ក្អក រលាកក្នុងភ្នែក ក៏ដូចជាជំងឺហឺត។
ដូច្នេះហើយ ទើបយើងត្រូវអនុវត្តន៍វិធីខាងក្រោមនេះ ដើម្បីទទួលបានខ្យល់បរិសុទ្ធចូលក្នុងផ្ទះ។
១ បង្កើនខ្យល់ចេញចូល

ផ្ទះដែលមានខ្យល់ចេញចូលជួយកាត់បន្ថយកម្រិតសំណើម ដែលជាបញ្ហាធំមួយសម្រាប់គុណភាពខ្យល់ក្នុងផ្ទះ។ ប៉ុន្តែមិនបាច់បើកបង្អួចឲ្យខ្យល់ពុលខាងក្រៅចូលកន្លែងរស់នៅឡើយ។ ផ្ទុយទៅវិញអាចដំឡើងបំពង់ខ្យល់ ដើម្បីបន្សុទ្ធនិងវដ្ដខ្យល់ដែលមនុស្សក្នុងផ្ទះអាចដកដង្ហើមបាន។ ជម្រើសដ៏ល្អមួយទៀតគឺត្រូវប្រើកង្ហារដើម្បីឲ្យផ្ទះបាយមានខ្យល់ចេញចូល។ អ្នកវិទ្យាសាស្ត្របានវាស់ស្ទង់គុណភាពខ្យល់ក្នុងផ្ទះរកឃើញថា ការចម្អិនអាហារតែមួយមុខលើចង្ក្រានហ្គាសអាចបង្កើតកម្រិតអាសូតឌីអុកស៊ីតនៃ EPA ។
២ ដុតទៀនឃ្មុំ

ជៀសវាងទៀនប្រេង paraffin ដែលអាចបញ្ចេញជាតិ benzeneនិងទឹកអាស៊ីដបង្កគ្រោះថ្នាក់។ ជាការល្អសូមជ្រើសរើសទៀនឃ្មុំដែលធ្វើឲ្យខ្យល់និងបន្សាបសមាសធាតុពុល រួមទាំងសារធាតុកខ្វក់ផ្សេងៗ ក្រៅពីធ្វើឲ្យប្រសើរឡើងនូវគុណភាពខ្យល់នៅផ្ទះ ទៀនឃ្មុំស្ទើរតែគ្មានផ្សែងឬក្លិនក្រអូប ហើយវាមានប្រយោជន៍សម្រាប់អ្នកជំងឺហឺតនិងបំបាត់អាឡ័កស៊ីទូទៅដូចជាធូលីនិងលំអង។
៣ ចង្កៀងអំបិល

វេជ្ជបណ្ឌិត Manoj K. Ahuja និយាយថា ចង្កៀងអំបិលពណ៌ផ្កាឈូកគឺជាម៉ាស៊ីនបន្សុទ្ធខ្យល់អ៊ីយ៉ុងធម្មជាតិ ដែលទាញជាតិពុលពីបរិស្ថាននិងបន្សាបខ្យល់ពុល។ ផលិតផលគ្រីស្តាល់អំបិលមានទំនោរកាត់បន្ថយការរលាក ភ្នាក់ងារបង្ករោគនិងអាឡ័កស៊ី ដោយទាញចំហាយទឹកចេញពីខ្យល់ ដោយគ្រាន់តែបន្ថែមចង្កៀងនៅបន្ទប់ឬនៅក្បែរតុនៅឯការិយាល័យ។
៤ ធ្យូងកាបូន

ធ្យូងដែលធ្វើឲ្យសកម្មត្រូវបានគេហៅថាកាបូនសកម្មផងដែរ វាគ្មានក្លិននិងស្រូបបានខ្ពស់ ហើយអាចធ្វើការអស្ចារ្យជាមួយនឹងការលុបបំបាត់ជាតិពុលពីលើអាកាស។
៥ ដាំរុក្ខជាតិជុំវិញផ្ទះ

វិធីនេះអាចប្រើបានទាំងរុក្ខជាតិធំតូចនិងដើម្បីលំអគេហដ្ឋានផងដែរ។ រុក្ខជាតិគ្រប់ប្រភេទសុទ្ធតែអាចស្រូបយកឧស្ម័នកាបូនិកនិងបញ្ចេញអុកស៊ីសែនឲ្យមនុស្ស។
៦ ប្រេងសំខាន់ៗ

ការសិក្សាពីសាកលវិទ្យាល័យ Weber State បង្ហាញថាប្រេង Thieves មានអត្រាសម្លាប់ ៩៩,៩៦% ប្រឆាំងនឹងបាក់តេរីដែលបណ្ដាលមកពីខ្យល់។ វាគឺជាការលាយបញ្ចូលគ្នារវាង pine needle, cinnamon ខ្ញី ក្រូចឆ្មារ និងក្រូចថ្លុងដែលជួយរក្សាគេហដ្ឋានពីមេរោគនិងបន្សុទ្ធខ្យល់បានល្អ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖food.ndtv
ចុចអាន ៖ក្រុមអាហារទទួលទានច្រើនកាលណា អាចធ្វើឲ្យរាងកាយប្រែជាមិនស្រួលខ្លួន
ចុចអាន៖ទម្លាប់សាមញ្ញៗមែនពិត តែដូចនាំជំងឺចូលក្នុងខ្លួនទាំងមិនដឹង អំឡុងកូវីដ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?