កូវីដ-១៩
វ៉ាក់សាំងកូវីដ-១៩មួយដូសៗមិនថោកទេ ហេតុអ្វីពលរដ្ឋកម្ពុជាចាក់មិនអស់ថ្លៃ?
វ៉ាក់សាំងការពារវីរុសកូវីដ-១៩ដែលកំពុងអភិវឌ្ឍនាពេលបច្ចុប្បន្ន មានតម្លៃមិនថោកនោះទេ។ ក្រុមហ៊ុននីមួយៗបានចំណាយវត្ថុធាតុដើមអស់មិនតិចឡើយ ដូច្នេះការចែកចាយដោយឥតគិតថ្លៃ ពិតជាមិនមានកើតឡើងដាច់ខាត។
ជាទូទៅវ៉ាក់សាំងការពារកូវីដ-១៩មានតម្លៃមធ្យមប្រមាណពី ៣ ទៅ ៣៧ ដុល្លារអាមេរិកអាស្រ័យលើវ៉ាក់សាំង និងក្រុមហ៊ុន។ ប៉ុន្តែចំពោះប្រជាជនកម្ពុជា អាចទទួលបានវ៉ាក់សាំងដោយមិនចំណាយមួយរៀល។ ហេតុអី?
ខាងក្រោមជាតម្លៃវ៉ាក់សាំងធំៗទាំង ៨ និងមូលហេតុដែលពលរដ្ឋខ្មែរអាចចាក់វ៉ាក់សាំងដោយមិនបង់ថ្លៃ៖
១. វ៉ាក់សាំង Moderna ផលិតដោយសហរដ្ឋអាមេរិក ត្រូវបានក្រុមហ៊ុនប្រកាសថា ១ដូសមានតម្លៃចាប់ពី ៣២ ទៅ ៣៧ ដុល្លារអាមេរិក។
២. វ៉ាក់សាំងចាក់តែ១ដូស Johnson & Johnson ក៏ជាផលិតផលរបស់ក្រុមហ៊ុនអាមេរិកដែរ ដែលវានឹងត្រូវចំណាយប្រមាណ ១០ ដុល្លារអាមេរិក។
៣. វ៉ាក់សាំង Pfizer-BioNTech ជាវ៉ាក់សាំងផលិតដោយក្រុមហ៊ុនពីរចូលគ្នារបស់អាល្លឺម៉ង់ ដែលវាមានតម្លៃ ១៩.៥០ ដុល្លារអាមេរិកក្នុង១ដូស។
៤. វ៉ាក់សាំង AstraZeneca ជាកិច្ចសហការរវាងសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca មានទីតាំងនៅចក្រភពអង់គ្លេស ត្រូវបានដឹងថាមានតម្លៃថោកជាងគេត្រឹមតែ ៣ ទៅ ៤ ដុល្លារអាមេរិកក្នុង១ដូស។
៥. វ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ី ១ដូសតម្លៃ ១០ ដុល្លារអាមេរិក។
៦. វ៉ាក់សាំង Novavax របស់សហរដ្ឋអាមេរិកមានតម្លៃប៉ាន់ស្មានប្រហែល ១៦ ដុល្លារអាមេរិកក្នុង១ដូស។
៧. វ៉ាក់សាំង Sinopharm របស់ប្រទេសចិន សម្រាប់២ដូសមានតម្លៃប្រហែល ១៤៥ ដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន fiercepharma ។
៨. វ៉ាក់សាំង Sinovac ដែលជាការផលិតរបស់ប្រទេសចិនមានតម្លៃមិនដូចគ្នានោះទេ នៅតាមប្រទេសនីមួយៗ។ ប៉ុន្តែយោងតាមការផ្សាយរបស់កាសែត inquirer.net បានឱ្យដឹងថា ១ដូសតម្លៃប្រហែល ៥ ដុល្លារអាមេរិកនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។
មិនថាវ៉ាក់សាំងទាំងនេះមានតម្លៃប៉ុនណាទេ សម្រាប់ការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា ពលរដ្ឋគ្រប់រូបមិនតម្រូវ ឱ្យចំណាយថ្លៃថ្នាំ ឬបង់សេវាចាក់ឡើយ។ មូលហេតុដោយសាររាជរដ្ឋាភិបាលបានបង់ជំនួសរួចហើយតាមរយៈថវិការដ្ឋ ការបរិច្ចាគពីសប្បុរសជនក្នុងស្រុក ជំនួយពីប្រទេសជាមិត្ត និងទទទួលបានការឧបត្ថម្ភពីគម្រោង Covax ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ healthline
ចុចអាន៖ វ៉ាក់សាំងធំៗទាំង៧ ដែលជាអាវុធកម្ចាត់កូវីដ ចេញពីពិភពលោក
ចុចអាន៖ មកដឹងសារសំខាន់របស់កូវ៉ាក់ និងរបៀបផ្ដល់វ៉ាក់សាំងទៅប្រទេសមានចំណូលទាប
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់