កូវីដ-១៩
កូវីដ១៩៖ ថៃ ប្រកាសមានអ្នកស្លាប់ខ្ពស់បំផុតបំបែកកំណត់ត្រាថ្មី
នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់បំផុតចំនួន៣៥នាក់ ដោយធ្វើឲ្យចំនួនសរុបកើនដល់៦៤៩នាក់។

ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន២,៤៧៣ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់១១៣,៥៥៥ករណី។
ក្រសួងសុខាភិបាលបានប្រកាសថា ក្នុងចំណោមករណីសរុបដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន១,៧៩៣ករណីគឺជាប្រជាជនទូទៅ និង៦៨០ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ។

ចាប់តាំងពីរលកទី៣នៃជំងឺកូវីដ-១៩ បានចាប់ផ្តើមកាលពីដើមខែមុនមក មានករណីឆ្លងចំនួន ៨៤,៦៩២ករណីត្រូវបានបញ្ជាក់ ហើយ៤២,៤៩២នាក់បានជាសះស្បើយ រួមទាំងអ្នកជំងឺ២,៧១៨នាក់ ដែលត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃចន្ទផងដែរ។
អត្រាអ្នកស្លាប់ខ្ពស់ប្រចាំថ្ងៃលើកមុនគឺចំនួន៣៤នាក់ ដែលត្រូវបានរាយការណ៍នៅថ្ងៃទី១២ខែឧសភា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ធ្ងន់ធ្ងរបំផុតថ្ងៃនេះ! រកឃើញការឆ្លងកូវីដជិត ១ម៉ឺនករណី នៅប្រទេស ថៃ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ