កូវីដ-១៩
ភស្តុតាងថ្មីបង្ហាញថាចាក់វ៉ាក់សាំងបានពេញលេញអាចការពារវីរុសបំប្លែងខ្លួន
ភស្តុតាងជាច្រើនដែលប្រមូលពីប្រទេសអ៊ីស្រាអែលនិងឥណ្ឌាបង្ហាញថា វ៉ាក់សាំងការពារកូវីដ-១៩ ក៏មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនបានល្អដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/Vacccine-kpt-2-1024x683.jpg)
ក្នុងអំឡុងពេលយុទ្ធនាការចាក់វ៉ាក់សាំង នៅអ៊ីស្រាអែលវីរុសបំប្លែងខ្លួនប្រភេទ B.1.1.7 (វីរុសបំប្លែងខ្លួនអង់គ្លេស) កំពុងតែេរាលដាលនៅក្នុងប្រទេស ប៉ុន្តែការរាតត្បាតមិនបន្តកើនឡើងឡើយ ក្រោយការចាក់វ៉ាក់សាំងបានបញ្ចប់ទៅ។
ទោះបីជាមានវីរុសបំប្លែង B.1.1.7 បានផ្ទុះនៅអ៊ីស្រាអែលក៏ដោយ ប៉ុន្តែក្រោយយុទ្ធនាការចាក់ថ្នាំបង្ការដ៏ធំក្នុងប្រទេស របាយការណ៍ក្នុងស្រុកបង្ហាញថា ៩៥ ភាគរយនៃអ្នកជំងឺបង្កដោយកូវីដបំប្លែងខ្លួនបានធូរស្រាលច្រើនឡើង។ នេះបើតាមការអះអាងពីវេជ្ជបណ្ឌិត Monica Gandhi អ្នកឯកទេសជំងឺឆ្លងនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា រដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/AstraZeneca-1024x683.jpg)
អ្នកឯកទេសរូបនេះបន្តថា ដោយសារករណីវិជ្ជមានថ្មីៗបន្តធ្លាក់ចុះជាលំដាប់ ដូច្នេះហានិភ័យដែលវីរុសបំប្លែងខ្លួននឹងលេចចេញព្រមទាំងឱកាសនៃការរាលដាលរបស់វាក៏ធ្លាក់ចុះដូចគ្នាដែរ។
ទន្ទឹមគ្នាគ្នាដែរ លោកស្រី Jennifer Horney បណ្ឌិតផ្នែករោគរាតត្បាតនិងជាស្ថាបនិកនៃកម្មវិធីជំងឺរាតត្បាតរបស់សាកលវិទ្យាល័យ Delaware សហរដ្ឋអាមេរិក បានយល់ស្របថា “ប្រសិនបើយើងអាចបន្តកាត់បន្ថយចំនួនករណីថ្មីបាន នោះយើងក៏អាចបញ្ឈប់ការរីករាលដាលនៃវីរុសបំប្លែងខ្លួនក្នុងពេលតែមួយបានដូចគ្នា” ។
ចំណែកការសិក្សាផ្សេងទៀតនាថ្មីៗនេះ ក៏បានអះអាងគាំទ្រដែរថា វ៉ាក់សាំងការពារកូវីដ-១៩ ពិតជាអាចបង្ការការចម្លងនៃវីរុសបំប្លែងខ្លួនបានខ្ពស់ មិនចាញ់គ្នានោះទេ។ ក្នុងនោះក្រុមអ្នកវិទ្យាសាស្រ្តនៅប្រទេសឥណ្ឌាបានលើកឡើងថា វ៉ាក់សាំងកូវីដ-១៩ មានប្រសិទ្ធភាពរហូតដល់ ៩៧ ភាគរយប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/Vacccine-kpt1-1-1024x683.jpg)
យ៉ាងណាក៏ដោយ វាមិនមែនមានន័យថា ជំងឺរាតត្បាតបានចប់ទៅហើយនោះទេ។ ទាំងនេះជាសុទិដ្ឋិនិយមដែលអ្នកជំនាញមាន ត្បិតគ្រប់យ៉ាងមិនទាន់ច្បាស់លាស់នៅឡើយ។
ដូច្នេះដើម្បីការពារខ្លួន គ្រួសារ និងសហគមន៍ យើងគប្បីបន្តអនុវត្តគោលការណ៍ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ healthline
ចុចអាន៖ វ៉ាក់សាំងកូវីដ-១៩ អាចការពារសុខភាពយើងពីវីរុសបំប្លែងខ្លួនទេ?
ចុចអាន៖ ការសិក្សាបឋម៖ វ៉ាក់សាំង ការពារមិនឲ្យឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា សឹង១០០ភាគរយ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ