កូវីដ-១៩
មន្ទីរធ្វើតេស្តជំងឺកូវីដ-១៩តែមួយគត់របស់ ហ្គាហ្សា ត្រូវ អ៊ីស្រាអែល វាយប្រហារ
ក្រុមមន្រ្តីហាម៉ាស់បាននិយាយថា មន្ទីរពិសោធន៍ជំងឺកូវីដ-១៩ តែមួយគត់នៅជ្រោយហ្គាហ្សា លែងអាចធ្វើតេស្តបានទៀតហើយ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើគ្លីនិកមួយ។

ក្រុមមន្រ្តីនិយាយថា គ្លីនិក Al-Rimal ត្រូវបានបំផ្លាញមួយផ្នែក ខណៈក្រសួងសុខាភិបាលរបស់ទឹកដីនេះ និងការិយាល័យអឌ្ឍចន្ទក្រហមរបស់ប្រទេសកាតា ក៏រងការវាយប្រហារផងដែរ។
លោក Yousef Abu al-Rish អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា បុគ្គលិកពេទ្យនៅក្រសួងបានរងរបួស ដោយខ្លះរងរបួសធ្ងន់។

មុនពេលផ្ទុះជម្លោះយោធារវាងក្រុមហាម៉ាស់និងអ៊ីស្រាអែលកាលពីសប្តាហ៍មុន អាជ្ញាធរនៅហ្គាហ្សាបានធ្វើតេស្តលើប្រជាជនជាមធ្យមប្រមាណ ១,៦០០នាក់ក្នុងមួយថ្ងៃ។
អត្រានៃការធ្វើតេស្តវិជ្ជមានគឺស្ថិតក្នុងចំណោមអត្រាខ្ពស់បំផុតនៅលើពិភពលោក គឺ២៨ភាគរយ ហើយមន្ទីរពេទ្យត្រូវហូរហៀរដោយអ្នកជំងឺ។

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា រហូតមកដល់ពេលនេះ តំបន់ដែលមានប្រជាជនជិត២លាននាក់មួយនេះ បានទទួលវ៉ាក់សាំងចំនួន១២២,០០០ដូស។
WHO និយាយថា មនុស្សចំនួន១០៣,០០០នាក់ បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាដោយក្នុងនោះមានជាង៩៣០នាក់បានស្លាប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Times of Israel

-
សន្តិសុខសង្គម៤ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់