កូវីដ-១៩
រដ្ឋមន្ត្រីសុខាភិបាល ត្រួតពិនិត្យមន្ទីរពិសោធន៍វេជ្ជសាស្ត្រមេរោគកូវីដ-១៩ ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នេះបានចុះត្រួតពិនិត្យមន្ទីរពិសោធន៍វេជ្ជសាស្ត្ររកមេរោគកូវីដ-១៩ នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ក្រុមគ្រូពេទ្យផ្នែកមន្ទីរពិសោធន៍ត្រូវយកចិត្តទុកដាក់ក្នុងការវិភាគរកមេរោគកូវីដ-១៩ ពិសេសមេរោគបំលែងថ្មី ដែលមានហានិភ័យខ្ពស់ និងត្រូវតែមានការប្រុងប្រយ័ត្ន ដោយធ្វើអនាម័យជាប់ជាប្រចាំ កុំធ្វេសប្រហែសនាំឱ្យមានការឆ្លងជំងឺកូវីដ-១៩ មកខ្លួន។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខជួរក្រោយ និងក្រុមគ្រូពេទ្យផ្នែកមន្ទីរពិសោធន៍ដែលបានខិតខំបំពេញការងារមិនខ្លាចនឿយហត់ទាំងថ្ងៃទាំងយប់ មិនថាភ្លៀង ឬថ្ងៃក្តៅ ដោយមិនបានសម្រាកគ្រប់គ្រាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ក្នុងខេត្ត ព្រះសីហនុ។
លោក គួច ចំរើន បន្តថា តាមការណែនាំរបស់អង្គការសុខភាពពិភពលោក ត្រូវតាមដានព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន២១ថ្ងៃ ម្យ៉ាងទៀតការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ ត្រូវតេស្ត PCR (ម៉ាស៊ីនវិភាគ រកមេរោគកូវីដ-១៩) ដោយទទួលលទ្ធផល អវិជ្ជមានពីរដង ទើបឱ្យចេញពីមន្ទីរពេទ្យ និងបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្តទៀត ដោយឡែកអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ត្រូវធ្វើតេស្ត PCR (ម៉ាស៊ីនវិភាគរកមេរោគកូវីដ-១៩) ទទួលលទ្ធផលអវិជ្ជមានមួយដងអាចឱ្យចេញពីមន្ទីរពេទ្យបាន ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្តទៀត។
លោកបានបន្តថា ដោយសារបច្ចុប្បន្នមន្ទីរពិសោធន៍រកមេរោគកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុជួបប្រទះនូវការខ្វះខាតសម្ភារ:ក្នុងការវិភាគរកមេរោគកូវីដ-១៩ ក្នុងនោះរដ្ឋបាលខេត្ដបាន និងកំពុងបញ្ជាទិញបន្ថែម ដើម្បីឱ្យមន្ទីរពិសោធន៍ដំណើរការដោយរលូន។ មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះបើកដំណើរការដំបូងក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន មានម៉ាស៊ីនពិសោធន៍ និងសម្ភារៈពិសោធន៍សម្រាប់ពិសោធន៍បានតែចំនួន ២,០០០សំណាកតែប៉ុណ្ណោះ ដោយសារតែខេត្តព្រះសីហនុ មានការផ្ទុះនូវជំងឺកូវីដ-១៩ មានទំហំធំ តម្រូវការវិភាគជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមានចំនួនច្រើន។
ទន្ទឹមនោះក្រសួងសុខាភិបាលបានជួយឧបត្ថម្ភនូវសម្ភារៈ Rapid Test និងការបញ្ជាទិញរបស់រដ្ឋបាលខេត្ត ក្នុងការយកសំណាកប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ (តំបន់ក្រហម) ត្រូវបានបញ្ចប់កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ កន្លងមក បានធ្វើឱ្យអត្រាឆ្លងជំងឺកូវីដ-១៩ មានការថយចុះ។
លោកវេជ្ជបណ្ឌិត ផេង សេច័ន្ទគ្រឹះស្នា អ្នកសម្របសម្រួលរួមនៃមន្ទីរពិសោធន៍ខេត្តព្រះសីហនុ បានឱ្យ ដឹងថាមន្ទីរពិសោធន៍ មានបុគ្គលិកចំនួន១០នាក់ ដើម្បីបំរើសេវាពិសោធន៍ជំងឺទូទៅ ពិសេសជំងឺកូវីដ-១៩ ប្រសិនបើមានសម្ភារ:គ្រប់គ្រាន់ គឺអាចវិភាគរកមេរោគកូវីដ-១៩ ចន្លោះពី៣០០ ទៅ ៤០០នាក់ ក្នុងមួយថ្ងៃ៕
អត្ថបទ៖ កោះពស់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់