កូវីដ-១៩
អភិបាលរាជធានី ចុះពិនិត្យស្ថានភាព តាមទីតាំងចាក់វ៉ាក់សាំង ដើម្បីពង្រឹង និងពន្លឿនការចាក់វ៉ាក់សាំង
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចុះត្រួតពិនិត្យទីតាំងវ៉ាក់សាំងនៅខណ្ឌចំនួន៣នៅក្រុងភ្នំពេញ ដើម្បីពង្រឹង និងពន្លឿនការចាក់វ៉ាក់សាំង កាលពីព្រឹកមិញនេះ។
ដើម្បីពង្រឹង និងពន្លឿននៃការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការីនី នៅតាមគោលដៅនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នានា ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ-១៩ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងនិងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ បានចុះពិនិត្យស្ថានភាព នៅតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួននៅទូទាំងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចុះពិនិត្យ ទីតាំងជាច្រើននៅក្នុងខណ្ឌចំនួន៣ ក្នុងនោះ មានខណ្ឌមានជ័យ ដង្កោ និងខណ្ឌ សែន សុខ។ ក្នុងការចុះពិនិត្យទីតាំងជាច្រើនកន្លែងនិងពេញមួយព្រឹកនៅក្នុងខណ្ឌខាងលើនេះ លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំអោយអាជ្ញាធរខណ្ឌទាំងអស់ ស្រង់បញ្ជីឈ្មោះឲ្យបានច្បាស់លាស់ ពិសេស ការស្រង់ស្ថិតិ បងប្អូនកម្មករ កម្មការីនី ដែលត្រូវមកចាក់វ៉ាក់សាំង ដើម្បីយើងងាយស្រួលក្នុងការគ្រប់គ្រង ទិន្នន័យមួយច្បាស់លាស់ និងបានចាក់បញ្ចប់ទៅតាមគម្រោងដែលយើងបានគ្រោងទុកសម្រាប់អ្នករស់នៅភ្នំពេញ។

ក្រៅពីនេះ លោក ឃួង ស្រេង ក៏បានណែនាំទៅអាជ្ញាធរក៏ដូចជាក្រុមការងារ ដែលបាននិងកំពុងអនុវត្ត លើការចាក់វ៉ាក់សាំងនេះ ត្រូវណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការីនី រក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយយើងមិនបានដឹងថា នរណាម្នាក់មានជំងឺកូវីដ-១៩នោះទេ ដូច្នេះយើងត្រូវតែរួមគ្នាដើម្បីទប់ស្កាត់និងកាត់ផ្តាច់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឲ្យបានជោគជ័យ។ យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនីទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាការគិតគូរខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋ ឆ្លងផុតពីការវាយប្រហារដោយមេរោគកូវីដ-១៩។


គួរបញ្ជាក់ថា ចាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនីទាំងអស់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ឧសភា ដល់ថ្ងៃទី១៧ឧសភា ២០២១នេះ បើយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិនិងក្រសួងសុខាភិបាលបានបង្ហាញថា មានពលរដ្ឋចំនួន៧០៧៥៧២នាក់ហើយ ដែលបានទទួលការចាក់វ៉ាក់សាំងនេះ៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ តើបម្រាមគោចរ អាចនឹងដកចេញដែរឬទេនៅថ្ងៃស្អែក ខណៈតំបន់ក្រហម នឹងកាន់តែរួមតូច?

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?