កូវីដ-១៩
ថៃពិចារណាដោះលែងអ្នកទោស៥ពាន់នាក់ ដោយសារកូវីដ-១៩
រដ្ឋាភិបាលថៃកំពុងពិចារណាដោះលែងអ្នកទោសចេញពីពន្ធនាគារឲ្យបានច្រើនបំផុតហោចណាស់១៦% ដោយសារតែការរាលដាលកូវីដ-១៩ចូលក្នុងពន្ធនាគារលឿនបំផុតប៉ុន្មានងថ្ងៃចុងក្រោយនេះ។
ករណីឆ្លងថ្មីជាង១ម៉ឺននាក់ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។ ចង្កោមឆ្លងថ្មីបំផុតទាំងនោះបានធ្វើឲ្យកំណើនឆ្លងថ្មីប្រចាំថ្ងៃនៅប្រទេសថៃបាហក់ឡើងទ្វេដងជាប់កំណត់ត្រាខ្ពស់បំផុតកាលពីសប្តាហ៍មុន ក្នុងនោះកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះមាន២ភាគ៣នៃអ្នកឆ្លងថ្មីចំនួន ៩៦៣៥នាក់គឺរកឃើញនៅក្នុងពន្ធនាគារ។
ការផ្ទុះឡើងនៅក្នុងពន្ធនាគារឆ្លុះបញ្ចាំងពីផ្នែកជាច្រើននៃទីក្រុងបាំងកកដែលជាកន្លែងឆ្លងរាលដាលលឿនបំផុតមានទាំងកន្លែងសំណង់ដែលមានមនុស្សច្រើន និងទីតាំងអគាររដ្ឋាភិបាលមួយកន្លែង។ អត្រាចាក់វ៉ាក់សាំងយឹតក៏បានបន្ថែមបញ្ហាដល់រដ្ឋាភិបាលថៃទៀត។
យោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Somsak Thepsuthin បាននិយាយថា ៖«ប្រសិនបើយើងមិនមានវ៉ាក់សាំងគ្រប់គ្រាន់ ឬបើយើងមិនអាចទប់ស្កាត់ការរាលដាលលឿនបំផុតទាន់ពេលវេលាទេ យើងនឹងគិតពីការកាត់បន្ថយចំនួនអ្នកទោសនៅក្នុងពន្ធនាគារតាមរយៈការដោះលែង។ ពួកគេរងទុក្ខពីការជាប់ពន្ធនាគាររួចហើយ។ ពួកគេមិនគួរទទួលរងទុក្ខច្រើនជាងនេះទៀតទេ»។
អ្នកទោសប្រហែល ៣១១ ០០០នាក់ បានកំពុងកើនលើសសមត្ថភាព៥%នៃពន្ធនាគារថៃ។ ជាង៨០%នៃអ្នកទោសទាំងនោះត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងគ្រឿងញៀន។ ក្រសួងយុត្តិធម៌កំពុងស្វែងរកកម្មវិធីដោះលែងជាពិសេសមួយសម្រាប់អ្នកទោសប្រហែលជា៥ពាន់នាក់ដែលអាចរាប់បញ្ចូលការប្រើប្រាស់ប្រព័ន្ធតាមដានអេឡិចត្រូនិក និងកែតម្រូវលក្ខណៈវិនិច្ឆ័យ។
ទោះបីជាយ៉ាងណា លោករដ្ឋមន្ត្រី Somsak បាននិយាយថា អាទិភាពរបស់ក្រសួងឥឡូវនេះគឺចាក់វ៉ាក់សាំងដល់អ្នកទោស ហើយមន្ត្រីពន្ធនាគារត្រូវកាត់ផ្តាច់ការឆ្លង។
លោកបន្ថែមថា ក្នុងលក្ខណៈយូរអង្វែង ច្បាប់គ្រឿងញៀនប្រទេសថៃនឹងកែប្រែឲ្យខ្លីចំពោះការកាត់ទោសឲ្យជាប់ពន្ធនាគារពាក់ព័ន្ធនឹងបទល្មើសតូចៗ ហើយផ្តោតលើការស្តារនីតិសម្បទាដែលនឹងកាត់ភាពចង្អៀត និងកាត់បន្ថយថ្លៃដើម។
គិតត្រឹមថ្ងៃនេះអង្គារ៍នេះ អ្នកទោសចំនួន១៤៨០នាក់ទៀតត្រូវបានរកឃើញឆ្លងកូវីដ-១៩ថ្មីដែលសរុបអ្នកទោសឆ្លងនៅប្រទេសថៃមានចំនួន១១៦៧០នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២២ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត