កូវីដ-១៩
តំបន់ក្រហមស្ទឹងមានជ័យនឹងត្រូវប្រែពណ៌នៅប៉ុន្មានថ្ងៃខាងមុខ
ភ្នំពេញ ៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះថា នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ តំបន់ក្រហមដែលស្ថិតនៅក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹងត្រូវប្រែពណ៌។

តាមរយៈ បណ្ដាញសង្គមរបស់លោកបានសរសេរថា ចំណាយពេលប៉ុន្មានថ្ងៃនេះ ប្រឹងប្រែងជំរុញបងប្អូនតាមបន្ទប់ជួលនៅក្នុងតំបន់ក្រហមយកសំណាកឲ្យអស់ ទើបយើងអាចសម្អាតទីតាំងនេះបានជាស្ថាពរ ។

លោកបានសង្កេតឃើញថា បងប្អូនដែលបច្ចុប្បន្នកំពុងមានវត្តមាននៅតំបន់ក្រហមក្នុងមូលដ្ឋានខណ្ឌមានជ័យ បានយកសំណាកលើកទីពីរ សឹងតែគ្រប់ៗគ្នាហើយ ហើយអ្នកដែលផ្ទុកមេរោគកូវីដ-១៩ វិជ្ជមាន ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរួចរាល់ដែរ ដូច្នេះតំបន់ក្រហមរបស់ខណ្ឌមានជ័យនឹងឈានទៅរកការប្រែពណ៌ នៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ។

នៅក្នុងការចូលក្នុងតំបន់ក្រហមនេះ តម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ សូម្បីតែសំលៀកបំពាក់គឺ ចូលម្តងត្រូវផ្លាស់ប្តូរចេញម្តង។ សូមរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់គ្នា៕
កែសម្រួលដោយ ៖ នាគព័ន្ធ














-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច