Connect with us

កូវីដ-១៩

កូវីដពិតជាសាហាវ! ទារកអាយុត្រឹម២ខែ គឺជាអ្នកស្លាប់ក្មេងបំផុតនៅប្រទេស ថៃ

បានផុស

នៅ

កាលពីថ្ងៃអង្គារទី១៨ខែឧសភា ប្រទេសថៃបានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន៣៥នាក់ដោយសារជំងឺកូវីដ-១៩ ដែលនោះជាចំនួនកំណត់ត្រាប្រចាំថ្ងៃ រាប់បញ្ចូលទាំងជនរងគ្រោះក្មេងជាងគេបំផុត គឺទារកអាយុ២ខែម្នាក់ផងដែរ។

ការរាតត្បាតចុងក្រោយបំផុតក្នុងប្រទេសអាយស៊ីអាគ្នេយ៍មួយនេះ ត្រូវបានគេមើលឃើញថា ការឆ្លងបានកើនឡើងខ្ពស់ជាងមុនដល់ទៅបីដង ចំណែកការស្លាប់កើនឡើងដល់ទៅ៦ដង ចា​ប់តាំងពីវាបានចាប់ផ្តើមនៅក្នុងខែមេសា បន្ទាប់ពីមួយឆ្នាំនៃភាពជោគជ័យក្នុងការទប់ស្កាត់។

ការស្លាប់ថ្មីនេះ រួមមានទាំងទារកអាយុ២ខែម្នាក់ ដែលមានជំងឺបេះដូងផងដែរ។

Cambodia has zero COVID-19 deaths and has just declared its first case of  community transmission - ABC News

ទីក្រុងបាងកក ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ បានកត់ត្រាអ្នកឆ្លងថ្មីចំនួន៨៧៦នាក់កាលពីថ្ងៃចន្ទ ដែលនេះនៅតែជាអត្រាខ្ពស់បំផុតក្នុងចំណោមតំបន់នានារបស់ប្រទេសថៃ។

ឥឡូវនេះ ទីក្រុងបាងកក បានកត់ត្រាការឆ្លងថ្មីសរុប២៨,៦៥៨ករណី ចាប់តាំងពីការផ្ទុះឡើងនៅក្នុងខែមេសា។

Prayuth Chan-ocha: Thailand's face of hybrid democracy - BBC News

លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បាននិយាយថា រដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងដល់ប្រជាជនយ៉ាងតិច៥លាននាក់នៅទីក្រុងបាងកក ឬ៧០ភាគរយនៃចំនួនប្រជាជនរបស់ខ្លួននៅក្នុងរយៈពេលចាប់ពីខែមិថុនា ដល់ខែកក្កដា។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ប្រទេសថៃបានប្រកាសមានអ្នកឆ្លងថ្មីចំនួន២,៤៧៣ករណី ដោយនាំឲ្យចំនួនករណីសរុបកើនដល់១១៣,៥៥៥ករណី ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីឆ្នាំមុន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កូវីដ១៩៖ ថៃ ប្រកាសមានអ្នកស្លាប់ខ្ពស់បំផុតបំបែកកំណត់ត្រាថ្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម