Connect with us

កូវីដ-១៩

ក្តី​សង្ឃឹម​ប្រទេស​ក្រីក្រ​ ខណៈ​ក្រុម​ហ៊ុន​វ៉ាក់សាំង​ធំ​បំផុត​ក្នុង​លោក​រំពឹង​នាំ​ចេញ​​ចុង​ឆ្នាំ​នេះ

បានផុស

នៅ

ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍ ទី​១៨​ថា ខ្លួន​សង្ឃឹម​បន្ត​ចែក​ចាយ​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ទៅកម្មវិធី​ COVAX និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​ចុង​ឆ្នាំ​នេះ​ បន្ទាប់​ពី​ប្រទេស​ឥណ្ឌាបាន​រឹត​ត្បិត​ការ​​នាំ​ចេញ​ដើម្បី​ទប់​ស្កាត់ការ​​រីក​រាល​ដាល​​នៅ​ក្នុង​ប្រទេស។

វិទ្យាស្ថាន​ឥណ្ឌាសេរ៉ុម (SII) បាន​កំពុង​ផលិត​វ៉ាក់សាំង​ AstraZeneca-Oxford រាប់​រយ​លាន​ដូស​ដែល​ប្រទេស​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក​ ជា​ពិសេស​ប្រទេស​ក្រី​ក្រ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ក្រុម​ហ៊ុន​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​រដ្ឋាភិបាល​ឥណ្ឌា​បាន​ផ្អាក​​ការ​នាំ​ចេញ​វ៉ាក់សាំង​នេះ​ នៅ​ពេល​ប្រទេស​ខ្លួន​ដែល​មាន​​ប្រជា​ជន​១.៣​ពាន់​លាន​​នាក់​បាន​ជួប​វិបត្តិ​​កូវីដ-១៩​យ៉ាង​ធ្ងន់​ធ្ងរ​ដែល​ជំរុញ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​​ដួល​រលំ។

នាយក​ប្រតិបត្តិ​វិទ្យាស្ថានសេរ៉ុម លោក Adar Poonawalla បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​កិច្ច​ពិភាក្សា​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​លើ​ការ​សម្រេច​តរបស់​រដ្ឋាភិបាល និង​ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​ឥណ្ឌា​ រាប់​ទាំង​ក្រុម​ហ៊ុន SII ផង​ដើម្បី​នាំ​ចេញ​វ៉ាក់សាំង»។

លោក Adar Poonawalla

លោក​បាន​បន្ថែម​ថា ក្រុម​ហ៊ុន​របស់​លោក​បាន​ចែក​ចាយ​ជាង​២០០​លាន​ដូស​រួច​ហើយ។

លោក Poonawalla លើក​​ឡើង​ថា ៖«យើង​បន្ត​បង្កើន​ទំហំ​នៃ​ការ​​ផលិត និង​​ផ្តល់​អាទិភាព​នៅ​ប្រទេស​ឥណ្ឌា។ យើង​ក៏​សង្ឃឹម​ថា នឹង​ចាប់​ផ្តើម​ចែក​ចាយ​ទៅ​ដល់​កម្មវិធី​ COVAX និង​ប្រទេស​ផ្សេង​ៗ​នៅ​ចុង​ឆ្នាំ​នេះ»។

ប្រទេស​ឥណ្ឌាបាន​នាំ​ចេញវ៉ាក់សាំង​​ជិត​៦៦.៤​លាន​ដូសជាជំនួយ​ដែល​ស្ថិត​ក្រោម​ការ​រៀប​ចំ​ពាណិជ្ជកម្ម  ឬ​តាម​រយៈ​ COVAX ទៅ​កាន់​ប្រទេស​ជាង​៩០ មុន​ពេល​ការ​នាំ​ចេញ​ត្រូវ​​ផ្អាក​កាល​ពី​ជាង​មួយ​ខែ​មុន។

ការ​ផ្អាក​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កម្មវិធី​វ៉ាក់សាំង​សម្រាប់​​ប្រទេស​ក្រី​ក្រ​ដែល​ស្ថិត​ក្រោម​គំនិត​ផ្តួច​ផ្តើម​វ៉ាក់សាំង​សកល COVAX របស់​​អង្គការ​សុខភាព​ពិភព​លោក និង​សម្ព័ន្ធភាព GAVI។

អង្គការ​ UNICEF បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ប្រទេស​អ្នក​មាន​អាច​​កាត់​​ចំនួន​វ៉ាក់សាំង​របស់​ខ្លួន​ដើម្បី​​​ចែក​រំលែកហោច​​ណាស់​២០​%​នៃ​វ៉ាក់សាំង​របស់​ខ្លួន​នៅ​ខែ​មិថុនា កក្កដា និង​សីហា​ទៅ​ឲ្យ​កម្មវិធី COVAX៕​

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម