Connect with us

កូវីដ-១៩

ទទួលទាន​អាហារ​ពេល​ព្រឹក​ទាំង​នេះ ដូច​ផ្ដល់​វីតាមីន C ប្រចាំ​ថ្ងៃ​ដល់​រាងកាយ​ និង​ពង្រឹង​ភាព​ស៊ាំ​អំឡុង​កូវីដ

បានផុស

នៅ

ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ជា​រឿង​មួយ​ដ៏​សំខាន់​នា​សម័យ​កូវីដ។ បើ​ទោះបី​ជា​យើង​បាន​វ៉ាក់សាំង​រួច​ក៏​ដោយ​ យើង​ក៏​អាច​បង្កើន​ភាព​ស៊ាំ​បាន ​ដោយ​រួមបញ្ចូល​សារធាតុ​ចិញ្ចឹម​ចាំបាច់​មួយ​នៅ​ក្នុង​របប​អាហារ​គឺ វីតាមីន​ C ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីតាមីន C ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​អាស៊ីដ ascorbic វា​គឺ​ជា​អង់ទីអុកស៊ីដង់​ដ៏​មាន​ឥទ្ធិពល​ជួយ​ការពារ​ឆ្អឹង​និង​បង្កើត​ជាលិកា ​ហើយ​ថែម​ទាំង​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ស្រូប​យក​ជាតិ​ដែក​ពី​អាហារ​ដែល​យើង​ទទួលទាន។ ដោយសារ​រាងកាយ​យើង​ខ្វះ​សមត្ថភាព​ផលិត​វា​ ដូច្នេះ​យើង​អាច​ពឹង​ផ្អែក​លើ​​ផ្លែឈើ​និង​បន្លែ​ផ្សេងៗ​សម្រាប់​​ផ្ដល់​វីតាមីន C ជា​ប្រចាំ។

១ នំប៉ាវ ទឹកក្រូច និង​តៅហ៊ូ

បើ​និយាយ​ពី​វីតាមីន C គ្មាន​អ្នកណា​ដែល​​មិន​លើក​ឡើង​ពី​ផ្លែ​ក្រូច​នោះ​ទេ។ ផ្លែឈើ​នេះ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​សុខភាព​បេះដូង។ វា​រួម​ផ្សំ​ជាមួយ​តៅហ៊ូ​ដែល​ជា​ប្រភព​សំបូរ​ទៅ​ដោយ​ប្រូតេអ៊ីន ​វីតាមីន ​ជាតិ​រ៉ែ​និង​ជាតិ​សរសៃ ​បូករួម​នឹង​នំប៉ាវ​ជា​គ្រឿង​ផ្សំ​ដ៏​អស្ចារ្យ​មួយ​នៃ​អាហារ​ពេលព្រឹក។

២ សណ្ដែក Lentil និង​ផ្កា​ខាត់ណា​ខៀវ Broccoli

ផ្កា​ខាត់​ណា​ខៀវ​ផ្ទុក​ទៅ​ដោយ​វីតាមីន C និង​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​នៅ​ក្នុង​បញ្ជី​អាហារ​ដែល​មាន​សុខភាព​ល្អ។ សណ្ដែក Lentil មាន​ជីវជាតិ​គ្រប់គ្រាន់​និង​ជា​អាហារ​ពេលព្រឹក​ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ថែម​ទាំង​​ផ្ដល់​សុខភាព​ល្អ។

៣ ស្រ្ទបបឺរី​និង​គ្រាប់ Chia Pudding

ផ្លែឈើ​ក្រហម​មួយ​ពែង​នេះ​ផ្ដល់​ឲ្យ​អ្នក​នូវ​តម្រូវការ​ប្រចាំថ្ងៃ​ នៃ​វីតាមីន C ដែល​ជួយ​បង្កើន​ភាព​ស៊ាំ ​និង​ធ្វើការ​ជា​អង់ទីអុកស៊ីដង់​ដ៏​ប្រសើរ​បំផុត។ លើស​ពី​នេះ​ទៅ​ទៀត​វា​ជួយ​ពង្រឹង​ដល់​កែវភ្នែក​និង retina របស់​ភ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​កូលេស្តេរ៉ុល ជួយ​រក្សា​សម្ពាធ​ឈាម។

៤ ម្នាស់​ក្រឡុក​ជាមួយ​ស្លឹក Kale

ម្នាស់​ជា​ប្រភព​នៃ​វីតាមីន C​ និង​បាន​ផ្ដល់​ជាតិ​ទឹក​ខ្ពស់​ផង​ដែរ។ ចំណែក​ស្លឹក Kale ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​ស្លឹក​សំបូរ​ទៅ​ដោយ​វីតាមីន E និង Kដែល​ទាំង​អស់​នេះ​ផ្ដល់​ឲ្យ​ស្បែក​របស់​អ្នក​មាន​សុខភាព​ល្អ​និង​ភ្លឺ​រលោង​ជាង​វ័យ។ ការ​លាយ​បញ្ចូល​គ្នា​នៃ​គ្រឿងផ្សំ​វីតាមីន C ពីរ​មុខ​នេះ​សម្រាប់​អាហារ​ពេល​ព្រឹក​នឹង​ជួយ​ឲ្យ​អ្នក​មាន​ថាមពល​បាន​រាប់ម៉ោង។

៥ ស្វាយ ដូង និង Oatmeal

ស្វាយ​ត្រូវ​បាន​បំពេញ​ដោយ​បេតាការ៉ូទីន​ និង​វីតាមីន C ដែល​សារធាតុ​ទាំងពីរ​នេះ​ជួយ​បង្កើន​ភាព​ស៊ាំ​របស់​អ្នក​ រួម​ជាមួយ​ការ​ការពារ​ភ្នែក​និង​ជំនួយ​ក្នុង​ការ​រំលាយ​អាហារ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖food.ndtv

ចុចអាន៖តែ ៥ ប្រភេទ​ មិន​ត្រឹម​ជំនួយ​សុខភាព​ ថែមទាំង​​​ដុត​​រំលាយ​ជាតិខ្លាញ់​បាន​ខ្ពស់​មិន​ធម្មតា

ចុចអាន៖វីតាមីន​ចម្រុះ​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត ​បើ​សិន​ប្រើ​ដោយ​គ្មាន​ការ​ចាំបាច់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម