Connect with us

កូវីដ-១៩

របប​អាហារ​សម្រាប់​អ្នក​ជា​សះស្បើយ​ពី​កូវីដគួរ​ទទួលទាន​ ដើម្បី​ជួយ​ពង្រឹង​សុខភាព​មកដូច​ដើម​វិញ​​​

បានផុស

នៅ

ស្ទើរ​តែ​ទាំងអស់​នៃ​អ្នក​ជំងឺ​កូវីដ​បាន​ត្អូញត្អែរ​ពី​ការ​អស់​កម្លាំង ​ក្នុង​អំឡុង​ពេល​ឆ្លង​និង​ក្រោយ​ការ​ជា​សះស្បើយ។ ប៉ុន្តែ​សម្រាប់​អ្នក​បាន​ជា​សះស្បើយ​ហើយ ​​ចាំបាច់​ត្រូវ​មាន​របប​អាហារ​ដែល​មាន​តុល្យភាព​ ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ជំរុញ​ភាព​ស៊ាំ​​ឲ្យ​​ឆាប់ងើប​ឡើង​វិញបាន​លឿន​ជាង​មុន​ថែមទៀត។

១ ចាប់ផ្ដើម​បរិភោគ​អាហារ​ទាន់​ពេល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​រឿង​មួយ​ដែល​ចាំបាច់​​បំផុត​សម្រាប់​អ្នក​ដែល​បាន​ជា​សះស្បើយ​ពី​កូវីដ​ ត្រូវ​​តែ​បរិភោគ​ឲ្យ​បាន​ទាន់​ពេលវេលា។ ពួកគេ​ត្រូវ​ធានា​ថា​បាន​ហូប​អាហារ​ញឹកញាប់​​ តែ​តិចៗ។ តាម​រយៈ​ការ​ទទួលទាន​អាហារ​តិចៗ ​អ្នក​អាច​ចៀសវាង​កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ឈាម។

២ ទទួលទាន​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន

​អ្នក​ជា​សះស្បើយ​ត្រូវ​តែ​រួមបញ្ចូល​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ច្រើននៅ​ក្នុង​របប​អាហារ​។ ប្រូតេអ៊ីន​ជួយ​អ្នក​ជំងឺ​ឲ្យ​ឆាប់​ឃ្លាន​និង​ជួយ​ក្នុង​ការ​បង្កើន​សាច់​ដុំ​ឲ្យ​រឹងមាំ។ អាហារ​ទាំង​នោះ​ក៏​ត្រូវ​បញ្ចូល​សាច់​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ​ដូចជា​សាច់​មាន់ ​ស៊ុត​ និង​ត្រី​និង​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ។

៣ រួមបញ្ចូល​ផ្លែឈើ​តាម​រដូវ​កាល

ផ្លែឈើ​គឺ​ជា​ប្រភព​វីតាមីន​និង​សារធាតុ​រ៉ែ​ដ៏​សំបូរ​បែប។ វីតាមីន​និង​សារធាតុ​រ៉ែ​ជួយ​បង្កើន​ភាព​ស៊ាំ​ដល់​រាងកាយ​អ្នក។ ផ្លែឈើ​ក៏​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​ជួយ​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ស្ថិរភាព។ តែ​ក៏​មាន​ផ្លែឈើ​ខ្លះ​ដែល​អ្នក​ជា​សះស្បើយ​ពី​កូវីដ ​ពុំ​គួរ​ទទួលទាន​គឺ​មាន​ ចេក​ ស្វាយ ​និង​ល្មុត។

៤ បន្ថែម​ធញ្ញជាតិ​ទៅ​ក្នុង​របប​អាហារ​ជា​ប្រចាំថ្ងៃ

គ្រាប់ធញ្ញជាតិ​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​​ ហើយ​វា​ក៏​ជួយ​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ស្ថិរភាព​ផង​ដែរ។ ដូចគ្នា​នេះ​ផង​ដែរ​ធញ្ញជាតិ​ទាំងមូល​សំបូរ​ទៅ​ដោយ​វីតាមីន​និង​សារធាតុ​រ៉ែ​ចាំ​បាច់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖food.ndtv

ចុចអាន៖អ្នក​ជំនាញ​ប្រាប់​ពី​របប​អាហារ​សម្រាប់​អ្នក​ជំងឺ​កូវីដ​កម្រិត​ស្រាល ​គួរ​ទទួលទាន​ឲ្យ​ឆាប់​ជា​សះស្បើយ​រហ័ស

ចុចអាន៖ទទួលទាន​អាហារ​ពេល​ព្រឹក​ទាំង​នេះ ដូច​ផ្ដល់​វីតាមីន C ប្រចាំ​ថ្ងៃ​ដល់​រាងកាយ​ និង​ពង្រឹង​ភាព​ស៊ាំ​អំឡុង​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងបាត់ដំបង
សន្តិសុខសង្គម៨ នាទីutes មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ត្រាំ គំរាមថា អ៊ីរ៉ង់នឹងជួបទុក្ខធំ បើក្រុមហ៊ូធី មិនឈប់វាយប្រហារ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ធនាគារឯកជន
សន្តិសុខសង្គម១៨ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម