Connect with us

កូវីដ-១៩

សម្តេច​ពិជ័យ​សេនា ទៀ បាញ់​៖ បើទោះជា​ស្ថានភាព​ចម្លង​មានការ​ថមថយ​បន្តិច តែ​ការ​គំរាមកំហែង នៅ​មានកម្រិត​ខ្ពស់​គួរ​ឲ្យ​បារម្ភ​

បានផុស

នៅ

​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​អះអាង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា នេះ​ថា បើទោះបីជា​ស្ថានភាព នៃ​ការចម្លង​មេរោគ​កូ​វីដ​-១៩ ហាក់​មានការ​ថមថយ​បន្តិច តែ​ការគំរាមកំហែង​នៅមានកម្រិត​ខ្ពស់​គួរឱ្យ​បារម្ភ ជាមួយគ្នា​នោះ សម្តេច​ពិជ័យ​សេនា បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ “៣​ការពារ ៣​កុំ​” ដើម្បី​ការពារ​ការចម្លង នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់​កាលពី​ម្សិលមិញ​ដែរ​ថា ក្នុង​គ្រាអាសន្ន នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នេះ កងយោធពល​ខេមរភូមិន្ទ បាន​ឈរ​ប្រកៀក​ស្មា​យ៉ាង​ស្វាហាប់ ជាមួយ​កងទ័ព​អាវ​ស ដើម្បី​ភាពសុខសាន្តរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​យើង ដោយ​ពួកគាត់​បាន​លះបង់​ភាពសុខសាន្ត​ផ្ទាល់ខ្លួន និង​ត្រូវ​ចាក​ឆ្ងាយ​ពី​គ្រួសារ ដើម្បី​បុព្វហេតុ​ការពារជាតិ​មាតុភូមិ​។​

​សូមបញ្ជាក់ថា កាលពី​ម្សិលមិញ ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​៣៤៥​នាក់​, ជាសះស្បើយ​ចំនួន​១៣៣៧ នាក់ និង​ស្លាប់​០២​នាក់​។ ក្នុងនោះ ករណី​ឆ្លង​សហគមន៍​មាន​ចំនួន​៣៤៤​នាក់ និង​អ្នកដំណើរ​ចូល​ពី​បរទេស​ចំនួន​០១ នាក់​។ គិត​ត្រឹម​ព្រឹក ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ ប្រទេស​កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​សរុប​ចំនួន​២២៨៨៩​នាក់​, ជាសះស្បើយ​ចំនួន​១៤៣៤៣ នាក់ និង​ស្លាប់​ចំនួន​១៥៦ នាក់​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​ខេត្តកំពង់ចាមរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣៥ នាក់ ភាគច្រើនប៉ះពាល់ជាមួយកម្មកររោងចក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

សេចក្ដីជូនដំណឹង៦ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការងារជួសជុលថែទាំ ការងារជួសជុលរុះរើ របងប្រវែង ៦៨ម និងកំពស់ ៣ម មន្ទីរព័ត៌មានខេត្តកែបឆ្នាំ ២០២៥

កីឡា១៤ នាទីutes មុន

ធន់​ សាក់ស៊ីន​៖​ កីឡាករ​ថៃ​នោះ​មិន​មែន​វាយ​អត់​អស់​សមត្ថភាព​ទេ​ដោយ​សារ​ខ្ញុំ​ចេញ​កាត់​រហូត​

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ផ្ទះប្រជាជន​១៧​ខ្នងឆេះហ្មត់​​​​ក្នុង​ការ​ប្រយុទ្ធគ្នា​នៅ​មីយ៉ាន់ម៉ា

សេដ្ឋកិច្ច២៣ នាទីutes មុន

កម្ពុជា-អឺរ៉ុប ជួបគ្នាលើកទី២ ដោះស្រាយបញ្ហាប្រ​ឈមរបស់វិនិយោគិនអឺរ៉ុបកំពុងធ្វើជំនួញនៅកម្ពុជា

ចងការប្រាក់
សន្តិសុខសង្គម៩ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍៩ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម