កូវីដ-១៩
លោក វង សូត ជំរុញមន្ត្រីគ្រប់ថ្នាក់មូលដ្ឋានបន្តសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យដើម្បីបម្រើសេវាល្អជូនអ្នកធ្វើចត្តាឡីស័ក
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះពង្រឹងមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងនូវការផ្តាំផ្ញើជំរុញដល់មន្ត្រីគ្រប់ថ្នាក់មូលដ្ឋាន សហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យដើម្បីបម្រើសេវាឲ្យកាន់តែល្អជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក ស្ថិតដល់ទីតាំងមណ្ឌលចត្តាឡីស័កតាមមូលដ្ឋានរបស់ខ្លួន ព្រមទាំងទទួលនូវការស្នើរសុំរបស់ពួកគាត់ ខណៈជួបការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩នេះតែម្ដង។

លោករដ្ឋមន្ត្រី វង សូត បានថ្លែងបែបនេះ ខណៈអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ អំពីការផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ។
លោករដ្ឋមន្ត្រី វង សូត បានថ្លែងថា ជាការពិតណាស់ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើន ក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវ ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជា គោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះឲ្យកាន់តែប្រសើរឡើង ជាពិសេស ការដាក់ឲ្យអនុវត្តនូវការផ្តល់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋ ក្រ១ និង ក្រ២ ខណៈមេរោគកូវីដ១៩ បាននឹងកំពុងរាត្បាតនៅលើពិភពលោកដោយមានអ្នកឆ្លងរាប់រយលាននាក់និងស្លាប់ជាងមួយលាននាក់ទៅហើយនោះ។ ចំណែកសំណង់អាគារនេះគឺជាមណ្ឌលសុខភាពដែលកសាងឡើងដើម្បីបំរើសេវាសុខភាពជូនពលរដ្ឋនិងកាសម្រាកព្យាបាល ជម្ងឺផ្សេងៗ។

ដូច្នេះមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវតែបន្តចុះតាមដានដល់មូលដ្ឋានផ្ទាល់ជួយសង្គ្រោះបន្ទាន់ចំពោះពលរដ្ឋដែលទីទាល់ក្រ ជនងាយរងគ្រោះដើម្បីផ្ដល់ជំនួយរបស់រាជរដ្ឋាភិបាលក៍ដូចជំនួយសប្បុរសធម៏ជូនដល់ពួកគាត់ភ្លាមៗពីព្រោះរាជរដ្ឋាភិបាលមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយឡើយហើយបន្តសហការជាមួយក្រុមគ្រូពេទ្យនៅមណ្ឌលដែលធ្វើចត្តាឡីស័កដើម្បីបំរើសេវាជូនពួកគាតដែលបានមកអ្នកធ្បើចត្តាឡីស័កតែមដង៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល