កូវីដ-១៩
មន្ត្រីស្ថានទូតអាមេរិក និយាយជុំវិញប្រភេទវ៉ាក់សាំងកូវីដ-១៩ ដែលកម្ពុជានឹងទទួលជាបន្ត
មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្រយលថា កម្ពុជាទំនងជានឹងទទួលបាននូវជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca នៅចុងខែឧសភា នាពេលខាងមុខនេះ។

លោក Chad Roedemeier មន្ត្រីអ្នកនាំពាក្យនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះថា ប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំង AstraZeneca ចំនួន ៣២៤,០០០ រួចទៅហើយពីយន្តការកូវ៉ាក COVAX។
លោកលើកឡើងបន្ថែមថា៖ “WHO (អង្គការសុខភាពពិភពលោក) និយាយថា ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់់សាំងកូវីដ-១៩ ចំនួន ៧៧៦,០០០ដូសបន្ថែមទៀត ពី COVAX នៅចុងខែឧសភា។ ខ្ញុំមិនច្បាស់អំពីកាលបរិច្ឆេទ ឬវ៉ាក់សាំងប្រភេទណាទេ ដោយអាស្រ័យទៅលើការយល់ព្រមពី WHO ដែលនឹងផ្ដល់វ៉ាក់សាំងកូវីដ-១៩សរុបស្មើនឹងចំនួន ១,១លានដូស”។

លោក Chad Roedemeier បានបញ្ជាក់បន្តថា អង្គការសុខភាពពិភពលោកនិយាយថា ប្រទេសកម្ពុជាអាចរំពឹងនឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួន ៧លានដូស សរុបពីយន្តការ COVAX ដោយផ្ដល់ជាបន្តទៀតរហូតដល់ពេញមួយឆ្នាំ។
គួរបញ្ជាក់ថា តាមរយៈគេហទំព័រផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ម្សិលមិញ បានលើកឡើងថា សហរដ្ឋអាមេរិកគឺជាដៃគូរឹងមាំជាប់លាប់មួយរបស់ប្រទេសកម្ពុជា នៅក្នុងអំឡុងពេលនៃការរាតត្បាតជាសាកលនៃមេរោគ ដោយបានផ្តល់ថវិកាចំនួនជាង ១១ លានដុល្លារ ជាជំនួយផ្តល់ឱ្យដោយផ្ទាល់ ទាក់ទងនឹងជំងឺកូវីដ-១៩ ជំនួយបច្ចេកទេសសំខាន់ៗ ជាបន្ថែមលើកម្មវិធីសហការជាដៃគូជាយូរមកក្នុងផ្នែកសុខាភិបាល និងបានផ្តល់ថវិកាចំនួនជាង ៤ពាន់លានដុល្លារ ដែលជាចំនួនផ្តល់ឱ្យលើសប្រទេសណាទាំងអស់ដល់យន្តការកូវ៉ាក របស់អង្គការសុខភាពពិភពលោក ដែលតាមរយៈកម្មវិធីនេះ ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ១លាន១សែនដូស នៅត្រឹមដំណាច់ខែឧសភានេះ ហើយនឹងមានមកថែមទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
KPT+៨ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់