កូវីដ-១៩
អាសន្នធំ! ជំងឺផ្សិតខ្មៅឆ្លងកាន់តែខ្លាំង ឥណ្ឌាទប់លែងជាប់ព្រោះអស់ថ្នាំព្យាបាល
ក្រុមគ្រូពេទ្យបាននិយាយកាលពីដើមសប្តាហ៍នេះថា មានអ្នកជំងឺនិងអ្នកជាសះស្បើយពីជំងឺកូវីដ-១៩កាន់តែច្រើនឡើង កំពុងតែឆ្លងជំងឺដុះផ្សិតដ៏សាហាវនិងកម្រ។

ជំងឺ Mucormycosis ឬគេហៅថា “ជំងឺផ្សិតខ្មៅ” ជាទូទៅ ច្រើនតែកើតឡើងចំពោះអ្នកជំងឺ ដែលប្រព័ន្ធភាពស៊ាំរបស់ពួកគេចុះខ្សោយ ដោយសារតែការឆ្លងរោគផ្សេងទៀត។
អ្នកឯកទេសខាងជំងឺឆ្លងនៅទីក្រុង Ahmedabad លោក Atul Patel បានប្រាប់ AFP ថា “ករណីនៃការឆ្លងមេរោគ mucormycosis ចំពោះអ្នកជាសះស្បើយពីជំងឺកូវីដ គឺកើនឡើងខ្ពស់ជាងមុនពេលរោគរាតត្បាតផ្ទុះឡើងដល់ទៅ៤-៥ដងឯណោះ។

ស្របពេលជាមួយគ្នានោះ លោក Khusrav Bajan អ្នកពិគ្រោះយោបល់នៅឯមន្ទីរពេទ្យជាតិ Mumbai’s P.D. Hinduja បាននិយាយថា នៅរដ្ឋភាគខាងលិច Maharashtra, ករណីរហូតដល់ទៅ៣០០ ត្រូវបានរកឃើញ។
រីឯលោក Randeep Guleria នាយកមន្ទីរពេទ្យ AIIMS ក្នុងទីក្រុងដែលីបានព្រមានថា ការឆ្លងមេរោគជាបន្ត ដូចជាជំងឺផ្សិតខ្មៅនេះ កំពុងបន្ថែមលើអត្រាមរណភាពរបស់ប្រទេសឥណ្ឌាកាន់តែធ្ងន់។

រដ្ឋភាគខាងលិច Gujarat បានបញ្ជាឲ្យមន្ទីរពេទ្យរដ្ឋ បង្កើតទីតាំងព្យាបាលដាច់ដោយឡែកពីគ្នា សម្រាប់អ្នកជំងឺ “ផ្សិតខ្មៅ” ស្របពេលមានករណីកើនឡើងខ្លាំង។
ការព្យាបាលជំងឺនេះ គឺត្រូវវះកាត់យកជាលិកាដែលស្លាប់និងឆ្លងមេរោគទាំងអស់ចេញ ហើយត្រូវចាក់ថ្នាំប្រឆាំងនឹងការដុះផ្សិត។

ប៉ុន្តែលោក Yogesh Dabholkar អ្នកជំនាញខាងត្រចៀក ច្រមុះនិងបំពង់កនៅមន្ទីរពេទ្យ DY Patil ក្នុងទីក្រុង Mumbai បានប្រាប់ AFP ថា ថ្នាំដែលប្រើសម្រាប់ព្យាបាលអ្នកឆ្លងមេរោគផ្សិត គឺមានតម្លៃថ្លៃណាស់។
លោកបានបន្ថែមថា ថ្នាំព្យាបាលមួយក្នុងចំណោមថ្នាំព្យាបាលទាំងឡាយ គឺជិតអស់ហើយដោយសារតែការកើនឡើងករណីឆ្លងយ៉ាងគំហុក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចូលរួមសោកស្តាយ! គ្រូពេទ្យឥណ្ឌាជាង ១ពាន់នាក់ ត្រូវបាត់បង់ជីវិតដោយសារកូវីដ

-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ