Connect with us

កូវីដ-១៩

វីរុសបំប្លែងខ្លួនឥណ្ឌា វាយលុកកាន់តែខ្លាំងនៅអង់គ្លេស រកឃើញអ្នកឆ្លងជិត ៣ពាន់ករណីហើយ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស បានប្រាប់សមាជិកសភាថា បច្ចុប្បន្ននេះមានករណីនៃវីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌាជិត ៣,០០០ ករណីហើយ នៅក្នុងចក្រភពអង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Matt Hancock បាននិយាយថា បច្ចុប្បន្ន ករណីនៃវីរុសបំប្លែងខ្លួននេះ ចំនួន ២,៩៦៧ ករណី ត្រូវបានកត់ត្រា។

ស្របពេលជាមួយគ្នានោះ យុទ្ធនាការធ្វើតេស្តនិងចាក់វ៉ាក់សាំង នឹងត្រូវធ្វើឡើងក្នុងល្បឿនដ៏លឿនមួយនៅទីក្រុង Bedford, Burnley, Hounslow, Kirklees, Leicester និង North Tyneside ។

លោករដ្ឋមន្ត្រី បានប្រាប់សមាជិកសភាថា នៅទីក្រុង Bolton និង Blackburn ដែលជាកន្លែងវីរុសបំប្លែងខ្លួនភាគច្រើនត្រូវបានគេកត់ត្រា, ការចាក់វ៉ាក់សាំងដល់ប្រជាជន២៦,០៩៤នាក់និងការធ្វើតេស្តលើមនុស្ស៧៥,០០០នាក់បន្ថែមទៀត ត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន។

ការរីករាលដាលនៃវីរុសបំប្លែងខ្លួនឥណ្ឌា បានបង្កឲ្យមានការភ័យខ្លាចថា ផែនការរបស់ប្រទេសអង់គ្លេស ក្នុងការចាកចេញពីវិធានការរឹតត្បិតជំងឺកូវីដ-១៩ អាចត្រូវបានពន្យារពេល។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន Downing Street លោករដ្ឋមន្ត្រីបាននិយាយថា ភ័ស្តុតាងដំបូងបង្ហាញថា វីរុសបំប្លែងខ្លួននេះគឺអាចចម្លងខ្លាំងជាងវីរុសដទៃទៀត។

ក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេសបានទទួលស្គាល់ថា វីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌា មានលទ្ធភាពចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនអង់គ្លេស Kent ទៅទៀត។

ក្រុមអ្នកវិទ្យាសាស្រ្តអំពីជំងឺរាតត្បាតហៅកាត់ SPI-M បាននិយាយថា ពួកគេមានទំនុកចិត្តថា មេរោគប្រភេទ B.1.617.2 គឺងាយឆ្លងជាងវីរុសបំប្លែងផ្សេងៗនាពេលបច្ចុប្បន្នទៅទៀត ហើយវាអាចឆ្លងខ្លាំងជាងវីរុសទាំងនោះបានយ៉ាងងាយដល់ទៅ ៥០ភាគរយឯណោះ។

វីរុសបំប្លែងខ្លួនអង់គ្លេស Kent ត្រូវបានគេដឹងថា ឆ្លងខ្លាំងជាងកូវីដ-១៩ទម្រង់ដើមរហូតដល់ទៅ៧០ភាគរយ ដូចនេះបើតាមការគណនាទៅ វីរុសបំប្លែងខ្លួនឥណ្ឌា អាចឆ្លងសាហាវជាងកូវីដធម្មតា រហូតដល់ទៅ១២០ភាគរយឯណោះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ បារម្ភខ្លាំង! វីរុសបំប្លែងខ្លួនឥណ្ឌា ឆ្លងសាហាវជាងកូវីដ-១៩ទម្រង់ដើម ដល់ទៅ១២០ភាគរយឯណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣២ នាទីutes មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

ចងការប្រាក់
សន្តិសុខសង្គម១៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៣ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម