កូវីដ-១៩
រោងចក្រចំនួន៤ ក្នុងខេត្តកំពង់ចាមកំពុងរងផលប៉ះពាល់ពីអ្នកវិជ្ជមានកូវីដ-១៩
រោងចក្រចំនួន៤ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលមានកម្មករ-កម្មការនីរកឃើញវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម រោងចក្រដែលកំពុងរងផលប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ហើយបានរកឃើញកម្មករកម្មការនីមានផ្ទុកកូវីដនោះរួមមាននៅក្នុងរោងចក្រ៖ រោងចក្រជូនហួយហ្វ៊តវែ ស្រុកជើងព្រៃ , រោងចក្រកាលីងតុនខាមបូឌាន ស្រុកជើងព្រៃ, រោងចក្រ លីឈាងខប នៅស្រុកបាធាយ និងរោងចក្រមេតថេក ស្រុកកំពង់សៀម ។
សូមជម្រាបថា កម្មករ-កម្មការនីដែលកំពុងធ្វើការងារទាំងអស់ មិនទាន់តម្រូវឲ្យឈប់សម្រាកទាំងអស់ឡើយ ពោលគឺអ្នកដែលជាប់ពាក់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ត្រូវបន្តយកសំណាក និងតាមដានសុខភាព ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន។ ដោយឡែកខាងក្រុមការងាររោងចក្រត្រូវស្រាវជ្រាវអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានបន្ថែមទៀត ។
គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកំពង់ចាមបានរកឃើញវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋចំនួនសរុបចំនួន២៥៥នាក់ ក្នុងនោះមានអ្នកស្លាប់២នាក់ និងមានអ្នកជាសះស្បើយបានត្រឡប់ទៅផ្ទះវិញប្រមាណជាង១០០នាក់ និងសល់ជាង១០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម ៕
អត្ថបទ ៖ហុង ម៉េងហៀ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់