កូវីដ-១៩
ស្រាយចម្ងល់! អ្នកជំនាញកោសល្យវិច័យ ប្រាប់រយៈពេល ងាប់វីរុស កូវីដ នៅក្នុងខ្លួនអ្នកជំងឺដែលស្លាប់ ក្រោយវាយលុកសួតធ្ងន់ធ្ងរ
គ្រប់គ្នាប្រាកដជាឆ្ងល់ហើយថា តើវីរុសកូវីដ ១៩ ងាប់ទៅតាមអ្នកជំងឺ ដែលត្រូវមេរោគមួយនេះ វាយលុកសួតធ្ងន់ធ្ងររហូតដល់ស្លាប់ ដែរទេ ។ ចម្លើយនោះគឺថា វីរុសកូវីដ ១៩ អាចបន្តសំងំនៅផ្នែកខ្លះនៃរាងកាយ បើទោះបីអ្នកជំងឺបានស្លាប់ហើយក៏ដោយ ។

យោងតាមការធ្វើកោសល្យវិច័យ លើសាកសពរបស់អ្នកជំងឺកូវីដ ១៩ អាយុ ៦២ ឆ្នាំម្នាក់នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា ដែលបានស្លាប់ បន្ទាប់ពីទទួលការព្យាបាលរយៈពេល ១៤ ថ្ងៃ បានបង្ហាញថា វីរុសនេះនៅតែមានជីវិត នៅក្នុងមាត់ បំពង់ ក និងច្រមុះរយៈពេល ១៨ ម៉ោង នៅក្នុងខ្លួនសាកសព ។

ការធ្វើកោសល្យវិច័យ ដែលបានអះអាងជាលើកដំបូង នៅក្នុងប្រទេសឥណ្ឌា និងត្រូវបានធ្វើនៅដើមសប្តាហ៍មុន ដោយអ្នកជំនាញខាងកោសល្យវិច័យលោក Dinesh Rao ជាប្រធាននាយកដ្ឋានវេជ្ជសាស្ត្រ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ និងវិទ្យាស្ថានស្រាវជ្រាវនៅទីក្រុង Oxford បាននិយាយថា “ខ្ញុំបានធ្វើកោសល្យវិច័យ ដើម្បីស្វែងយល់ពីដំណើរការជំងឺ និងលទ្ធផលរបស់វា” ។

លោក Rao បាននិយាយថា “ក្រោយការធ្វើតម្បារពីមាត់ បំពង់ក និងច្រមុះ ដើម្បីយកសំណាក អ្នកជំងឺដែលបានស្លាប់ លទ្ធផលនៅតែវិជ្ជមាន ខណៈគ្មានដានមេរោគនៅលើស្បែកមុខ ក ឬសរីរាង្គខាងក្នុងដូចជា ផ្លូវដង្ហើម និងសួត ឡើយ ។ នោះគឺដោយសារតែផ្ទៃសួត ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារបាក់តេរីនៃវីរុស” ។
លោកបានសង្កត់ធ្ងន់ថា ការរកឃើញបែបនេះហើយ ទើបតម្រូវឲ្យសាកសពអ្នកជំងឺកូវីដ ១៩ ទាំងអស់ ត្រូវបូជា ដោយមិនប្រគល់ឲ្យក្រុមគ្រួសាររបស់ពួកគេភ្លាមៗនោះទេ ចៀសវាងការឆ្លងបន្តទៅដល់អ្នកពាក់ព័ន្ធដែលមិនបានការពារខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Hindu

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច