កូវីដ-១៩
ម៉ោង ៥ ទៀបភ្លឺថ្ងៃនេះខេត្តតាកែវបិទភូមិចំនួន៤ ព្រោះផ្ទុះកូវីដ១៩ពាក់ព័ន្ធច្រើនគ្នា
រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២១នេះ បានបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្ត្រ ភូមិស្មៅខ្ចី ភូមិចក ភូមិពូនភ្នំ និងភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ដែលជាតំបន់ដែលមានអ្នកវិជ្ជមានជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់និងដោយប្រយោល ជាច្រើននាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
សេចក្ដីសម្រេចអនុវត្តចាប់ពីម៉ោង ០៥: ០០ ថ្ងៃទី២០ ខែឧសភា រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់និងកុំឱ្យឆ្លងរាលដាលទៅតំបន់ផ្សេង។
អំឡុងពេលបិទខ្ទប់បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញ-ចូល លំនៅឋាន ឬទីសំណាក់ លើកលែងតែការធ្វើដំណើរទៅបំពេញការងារ ដោយត្រូវមានលិខិតបញ្ជាក់ពីមុខរបរ ឬអាជីវកម្ម។ ក្រៅពីនេះ ការធ្វើដំណើររបស់មន្ត្រីរាជការ និងការធ្វើដំណើរទៅមន្ទីរពេទ្យដោយមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅយកសំណាក ក៏ត្រូវបានលើកលែងផងដែរ៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១១ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់