កូវីដ-១៩
ខ្លាចការពារមិនជាប់! មានប្រទេស២ហើយ សម្រេចចាក់វ៉ាក់សាំង Sinopharm បន្ថែមដូសទី៣
ប្រទេសអារ៉ាប់រួមបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងចាក់វ៉ាក់សាំង Sinopharm បន្ថែមដូសទី៣ ដល់ប្រជាជនបន្ទាប់ពីពួកគេ ចាក់គ្រប់២ដូសហើយរយៈពេល៦ខែ។
ប្រទេស បារ៉ែន ក៏បាននិយាយដែរថា ខ្លួននឹងចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេលយ៉ាងហោចណាស់ប្រាំមួយខែ បន្ទាប់ពីការចាក់ដូសទី២ ដោយចាប់ផ្តើមជាមួយក្រុមមនុស្សងាយរងគ្រោះមុនគេ។
អាជ្ញាធរគ្រប់គ្រងវិបត្តិនិងគ្រោះមហន្តរាយជាតិ (NCEMA) បាននិយាយថា ការចាក់របស់អារ៉ាប់រួម គឺជាផ្នែកមួយនៃ “យុទ្ធសាស្ត្រសកម្មរបស់ខ្លួន ក្នុងការផ្តល់ការការពារអតិបរិមាសម្រាប់សង្គម” ដោយផ្តល់អាទិភាពដល់អ្នកដែលមានអាយុលើស៦០ឆ្នាំ ឬកំពុងមានជំងឺរ៉ាំរ៉ៃ។
អង្គការសុខភាពពិភពលោក (WHO) ដែលកាលពីសប្តាហ៍មុនបានអនុម័តវ៉ាក់សាំង Sinopharm សម្រាប់ការប្រើប្រាស់ជាបន្ទាន់ បាននិយាយថា ការសាកល្បងទ្រង់ទ្រាយធំដំណាក់កាលទី៣ បានបង្ហាញថា វ៉ាក់សាំងទាំង២ដូសដែលចាក់ចន្លោះពេល២១ថ្ងៃ គឺមានប្រសិទ្ធភាព៧៩ភាគរយប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា ប្រទេសអារ៉ាប់រួម ដែលជាមជ្ឈមណ្ឌលជំនួញនិងទេសចរណ៍ក្នុងតំបន់មានប្រជាជនប្រមាណ ៩លាននាក់ បានចាក់វ៉ាក់សាំងប្រហែល៧៣ភាគរយទៅហើយ លើប្រជាជនមានសិទ្ធិទទួលបានរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ អ្នកណាខ្លះបានចាក់វ៉ាក់សាំង Sinopharm? នេះជាអ្វីគួរដឹងពីវ៉ាក់សាំងដែល WHO ទើបទទួលស្គាល់នេះ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?