Connect with us

កូវីដ-១៩

អ្នកស្រាវជ្រាវជឿថា ចាក់វ៉ាក់សាំងដូសទី៣ អាចបង្កើនភាពស៊ាំប្រឆាំងនឹងវីរុសបំប្លែងខ្លួន

បានផុស

នៅ

ការលេចឡើងនូវវីរុសបំប្លែងខ្លួនថ្មីជាច្រើនករណីនៅប្រទេសឥណ្ឌា ក៏ដូចជាប្រទេសមួយចំនួនទៀតជុំវិញពិភពលោក ធ្វើឱ្យក្រុមអ្នកស្រាវជ្រាវឱសថមានក្ដីព្រួយបារម្ភ ហើយបានពិចារណាសាកល្បងចាក់វ៉ាក់សាំងការពារកូវីដ-១៩ដូសទី៣ ព្រោះពួកគេជឿថា វាអាចបង្កើនភាពស៊ាំប្រឆាំងនឹងវីរុសបំប្លែងខ្លួនកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកប្រទេសអារ៉ាប់រួមនិងបារ៉ែនឯណោះវិញ ក្រោយពីចាក់វ៉ាក់សាំងគ្រប់២ដូស រួចរាល់ជូនពលរដ្ឋ ថ្មីៗនេះប្រទេសទាំងពីរសម្រេចចាក់វ៉ាក់សាំង Sinopharm បន្ថែមដូសទី៣ ដល់ប្រជាជនបន្ថែមទៀត ដោយផ្ដោតដំបូងចំពោះបុគ្គលងាយរងគ្រោះ។

ដោយសារភស្តុតាងពីអ្នកវិទ្យាសាស្ត្រអះអាងថា វ៉ាក់សាំងចំនួន២ដូសអាចធ្វើឱ្យថយចុះនូវករណីឆ្លងថ្មី ព្រមទាំងបង្ការអ្នកជំងឺកូវីដ-១៩មិនឱ្យវិវត្តរោគសញ្ញាធ្ងន់ធ្ងរឬស្លាប់ ដូច្នេះការចាក់ថ្នាំដូសទី៣អាចជាតម្រូវការចាំបាច់ដើម្បីធានាភាពស៊ាំឱ្យបន្តកើតមានបានយូរ។

លើសពីនេះទៀត ដោយសារភាពស៊ាំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ទំនងមានរយៈពេលតែ ៣ ទៅ ៦ ខែប៉ុណ្ណោះ ទើបការចាក់បន្ថែម១ដូសទៀតត្រូវបានទាមទារ។

តើនរណាកំពុងធ្វើតេស្តលើការចាក់វ៉ាក់សាំងដូសទី៣?

បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រនៅប្រទេសឥណ្ឌា ជាអ្នកសាកល្បងការចាក់ថ្នាំដូសទី៣មុនដំបូងគេ។ គណៈកម្មាធិការជំនាញផ្នែកឱសថនៃប្រទេសឥណ្ឌាហៅកាត់ DCGI កំពុងតេស្តអ្នកចូលរួមចាក់ថ្នាំបង្ការកូវីដ-១៩ដូសទី ៣ បន្ទាប់ពីពួកគេបានចាក់លើកទី ២ រយៈពេល៦មក។

តើនឹងមានគម្លាតប៉ុន្មានរវាងការចាក់ដូសទី ២ និងដូសទី ៣ ?

មកទល់ពេលនេះ មិនមានការស្រាវជ្រាវគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងចម្ងល់ខាងលើទេ។ យ៉ាងណាមិញ DCGI បានទុកពេល ៦ ខែ បន្ទាប់ពីការចាក់លើកទី ២ ។

តើមានហានិភ័យសុខភាពក្រោយចាក់ដូសទី៣ ដែរទេ?

ក្រុមហ៊ុនផលិតឱសថនានាកំពុងសិក្សាពីផលប៉ះពាល់នៃកម្រិតវ៉ាក់សាំងដូសទី៣ ប៉ុន្តែលទ្ធផលសុវត្ថិភាពឬអត់ អ្នកជំនាញឱសថកំពុងធ្វើការវិភាគនៅក្នុងការសាកល្បងនៅឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ askapollo

ចុចអាន៖ អង់គ្លេស អះអាងថា វ៉ាក់សាំងដែលកំពុងប្រើប្រឆាំងកូវីដ មានប្រសិទ្ធភាពការពារវីរុសបំប្លែងខ្លួនទាំងអស់

ចុចអាន៖ ខ្លាចការពារមិនជាប់! មានប្រទេស២ហើយ សម្រេចចាក់វ៉ាក់សាំង Sinopharm បន្ថែមដូសទី៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម