Connect with us

កូវីដ-១៩

ពលរដ្ឋឥណ្ឌា នៅតែទៅមុជទឹកទន្លេគង្គា ទោះសពអ្នកស្លាប់ដោយសារកូវីដ បន្តអណ្តែតស្អុយរលួយពេញទន្លេ រាល់ថ្ងៃ

បានផុស

នៅ

សពជនរងគ្រោះដោយសារជំងឺកូវីដ-១៩រាប់រយនាក់ នៅតែបន្តអណ្តែតពាសពេញទន្លេគង្គា ក្នុ​ងប្រទេសឥណ្ឌា ខណៈប្រទេសនេះ កំពុងតស៊ូជាមួយចំនួនអ្នកស្លាប់ក្នុងកម្រិតកំណត់ត្រា។

Funeral pyres of Covid victims are seen in a cremation ground along the banks of the Ganges in Garhmukteshwar as India continues to struggle with the second wave
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋមកពីទីប្រជុំជននានានៅតាមដងទន្លេប្រវែង២,៥២៥គីឡូម៉ែត្រមួយនេះ និយាយថា សាកសពថ្មីៗរាប់សិបនាក់ បានអណ្តែតជារៀងរាល់ថ្ងៃហើយអះអាងថា ព្រឹត្តិការណ៍បែបនេះគូសបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩របស់ឥណ្ឌា ខ្ពស់ជាងចំនួនផ្លូវការឆ្ងាយណាស់។

Locals in Uttar Pradesh are being forced to wade through corpses while bathing in the river as feral dogs and birds feast on the bodies

ប្រទេសឥណ្ឌា បាននិងកំពុងប្រយុទ្ធជាមួយជំងឺកូវីដ-១៩រលកទី២ដ៏ធ្ងន់ធ្ងរ អស់រយៈពេលមួយខែមកហើយ ហើយថ្វីបើចំនួនករណីឆ្លងចាប់ផ្តើមថយចុះក៏ដោយ ប៉ុន្តែប្រទេសនេះកំពុងប្រឈមនឹងករណីស្លាប់ក្នុងកម្រិតកំណត់ត្រាជាបន្តបន្ទាប់។

The scores of bodies on the Ganges has led many to question the official death toll, saying residents in poorer communities are being wiped out by the virus and neglected by authorities

ឥឡូវនេះ ប្រជាពលរដ្ឋនៅរដ្ឋ Uttar Pradesh បាននិយាយថា ពួកគេត្រូវបង្ខំចិត្តដើរកាត់តាមសាកសពដើម្បីទៅមុជទឹកទន្លេ រីឯសត្វឆ្កែនិងបក្សីស៊ីសាកសពជាអាហារ។

ឈុតឆាកដ៏សែនអាក្រក់នៅទន្លេគង្គា បានចាប់ផ្តើមកាលពីសប្តាហ៍មុន នៅពេលសាកសពចំនួន៧១នាក់ បានអណ្តែតមកទើរលើច្រាំងក្នុងភូមិ Chausa។

The infected bodies (pictured) surfaced in the river along the border of the northern states of Uttar Pradesh and Bihar, where the Ganges run through

នៅថ្ងៃបន្ទាប់ក្នុងភូមិ Gahmar ដែលមានចម្ងាយជាង៩គីឡូម៉ែត្រពីទីនោះ សាកសពស្អុយរលួយជាច្រើនទៀតត្រូវបានអ្នកភូមិប្រទះឃើញ។

Fifty Indian doctors have died from coronavirus in a single day as the country struggles with a punishing second wave of infections and deaths. Pictured: A crematorium in Bhubaneswar, Odisha state

នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន២៧៦,១០០ករណីដែលនាំឲ្យករណីសរុបកើនដល់ ២៥,៧៧២,៤៤០ករណី ខណៈអ្នកស្លាប់សរុបកើនដល់២៨៧,១២២នាក់៕

សូមទស្សនាវីដេអូ

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ កូវីដ រលក ទីបី ចៀស មិន ផុត ឡើយ បើ យុទ្ធនាការ ចាក់ វ៉ាក់សាំង នៅ តែ មាន សភាព យឺតយ៉ាវនៅឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ជាផ្លូវឆ្ពោះទៅពិភពលោកមួយគ្មានមីន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

Bloomberg៖ លោក បៃដិន នឹងជួយអ៊ុយក្រែន ២រឿងទៀត មុនចេញពីតំណែង

ព័ត៌មានជាតិ១៤ ម៉ោង មុន

តើត្រូវឆ្លងកាត់ការប្រឡងអ្វីខ្លះ ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៅសាលាភូមិន្ទរដ្ឋបាល?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប្រទះឃើញនាវាផ្ទុកយន្តហោះរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ចំពេលបារម្ភផ្ទុះសង្គ្រាមលោកលើកទី៣

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបង្កហិង្សាបណ្តាលឱ្យរងរបួសច្រើននាក់ និងខូចខាតម៉ូតូជាច្រើន

Sokha Hotels

ព័ត៌មានពេញនិយម