កូវីដ-១៩
ផ្ទុះខ្លាំង! ឥណ្ឌា ចាប់ស្វា ៦០ក្បាលធ្វើចត្តាឡីស័ក និងធ្វើតេស្តរកកូវីដ
សត្វស្វាចំនួន៦០ក្បាល ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក បន្ទាប់ពីពួកគេត្រូវបានគេចាប់នៅសង្កាត់ភាគខាងត្បូងទីក្រុងដែលី ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលយ៉ាងខ្លាំងនៃជំងឺកូវីដ-១៩។
សត្វទាំងនេះ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មុនពេលពួកគេត្រូវបានលែងចូលទៅក្នុងដែនជម្រកសត្វព្រៃ Asola Bhatti។
ក្រុមមន្រ្តីបាននិយាយថា សត្វស្វាមិនទាន់បង្ហាញរោគសញ្ញាណាមួយនៅឡើយទេ ហើយកំពុងធ្វើតេស្តនិងធ្វើចត្តាឡីស័ក ដើម្បីជាការប្រុងប្រយ័ត្នជាមុន។
រឿងនេះបានកើតឡើងពីរសប្តាហ៍ បន្ទាប់ពីសត្វតោប្រាំបីក្បាលនៅសួនសត្វ Hyderabad ធ្វើតេស្តវិជ្ជមាន វីរុសកូវីដ-១៩។
មន្រ្តីព្រៃឈើក្រុងដែលីអះអាងថា ពួកគេចង់ទប់ស្កាត់ការចម្លងរវាងសត្វស្វានិងសត្វដទៃទៀត រួមទាំងខ្លារខិន ឆ្កែព្រៃនិងកាំប្រមាផងដែរ នៅឯដែនជម្រកសត្វព្រៃ។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន២៧៦,១០០ករណីដែលនាំឲ្យករណីសរុបកើនដល់ ២៥,៧៧២,៤៤០ករណី ខណៈអ្នកស្លាប់សរុបកើនដល់២៨៧,១២២នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពលរដ្ឋឥណ្ឌា នៅតែទៅមុជទឹកទន្លេគង្គា ទោះសពអ្នកស្លាប់ដោយសារកូវីដ បន្តអណ្តែតស្អុយរលួយពេញទន្លេ រាល់ថ្ងៃ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan