Connect with us

កូវីដ-១៩

ឈប់​សង្ស័យ! ទោះ​មាន​កម្រិត​វីតាមីន D ទាប​ក្នុង​រាងកាយ​ពិត​មែន តែ​ក៏​មិន​បង្ក​ហានិភ័យ​ឆ្លង​កូវីដ​ធ្ងន់ធ្ងរ​ដែរ

បានផុស

នៅ

ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ ដោយ JAMA Network Open បាន​រក​ឃើញ​ថា​ កម្រិត​វីតាមីន D ទាប​ក្នុង​ឈាម​មិនបាន​បង្កើន​ហានិភ័យ​ឆ្លង​កូវីដ ១៩ ធ្ងន់ធ្ងរ​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​បាន​បង្ហាញ​ថា ​អ្នក​ដែល​មាន​កម្រិត​វីតាមីន D ទាប​ឬ​កម្រិត​មធ្យម​ក្នុង​ឈាម​របស់​ពួកគេ​បង្ហាញ​ថា​មិន​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​កូវីដ​ដូច​គេ​ថា​ឡើយ។ ដោយសារ​វត្តមាន​អង់ទីគ័រ​ឬ​កោសិកា​ទើប​ធ្វើ​ឲ្យ​មាន​ប្រព័ន្ធ​ភាព​ស៊ាំក្នុងរាងកាយ ។

អ្នក​ស្រាវជ្រាវ​ដែល​មក​ពី​មន្ទីរ​ពិសោធន៍​វិភាគ​រោគ​វិនិច្ឆ័យ​ដែល​ជា​ខ្សែ​សង្វាក់​ជាតិ​នៃ​មន្ទីរ​ពិសោធន៍​ធ្វើ​តេស្ត​វេជ្ជសាស្ត្រ​បាន​សរសេរ​ថា“ យើង​មិន​បាន​រក​ឃើញ​ភស្តុតាង​ណាមួយ​ទាក់ទង​នឹង​ការ​ផ្សារ​ភ្ជាប់​ឯករាជ្យ​រវាង​កម្រិត​វីតាមីន D ទាប និង​ការ​ធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​អង់ទីគ័រ​ទៅ​នឹង​កូវីដ​ឡើយ ” ។ ពួកគេ​បាន​និយាយ​ថា ​ការ​ស្រាវជ្រាវ​ទាំង​នេះ​មិន​គាំទ្រ​ដល់​សម្មតិកម្ម​ដែល​ថា​វីតាមីន D ទាប ដើរ​តួនាទី​ក្នុង​ការ​ងាយ​នឹង​ឆ្លង​មេរោគ​នោះ​ទេ។

​បើ​យោង​តាម ​​Harvard T.H. Chan នៃ​សាលា​សុខភាព​សាធារណៈ​បង្ហាញ​ថា វីតាមីន D ត្រូវ​បាន​គេ​ចាត់​ទុកថា​ ជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​សម្រាប់​សុខភាព​និង​ភាព​ស៊ាំ​ក្នុង​រាងកាយ។ ការ​សិក្សា​បង្ហាញ​បន្ថែមទៀតថា ​ហានិភ័យនៃវីតាមីន D​ទាប​មាន​លក្ខណៈ​តិចតួចប៉ុណ្ណោះចំពោះកូវីដ ​ ហើយករណីនេះមានតែចំពោះ​ជនជាតិ​ស្បែក​ខ្មៅ​ដែល​ជា​ប្រវត្តិសាស្ត្រ​មាន​កម្រិត​វីតាមីន D ទាប​ជាង​ក្រុម​ជនជាតិ​ដទៃ​​​​ទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖ខ្វះវីតាមីនមួយនេះ ទើបងាយឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ

ចុចអាន៖WHO និង​អាមេរិក ប្រាប់​គន្លឹះ​សំខាន់ៗ​នៃ​របប​អាហារ​គួរ​ទទួលទាន​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ នាទីutes មុន

មន្ត្រីកសិកម្ម អំពាវនាវឱ្យកសិករ ចូលរួមជាមួយ​សហគមន៍​​កសិកម្មទំនើប ដើម្បីធានាស្ថិរភាពតម្លៃកសិផល

កីឡា៥ នាទីutes មុន

ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​

កីឡា៨ នាទីutes មុន

Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

ព័ត៌មានជាតិ១៧ នាទីutes មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

Sokha Hotels

ព័ត៌មានពេញនិយម