កូវីដ-១៩
មូលហេតុនេះហើយ ទើបទន្លេគង្គា ពោរពេញទៅដោយសពជនរងគ្រោះកូវីដ ស្អុយរលួយអណ្តែតត្រៀបត្រាមិនចេះដាច់
អ្នកកាសែតម្នាក់នៅទីក្រុង Kanpur បានប្រាប់ BBC ថា ប្រជាជនក្រីក្រមិនអាចមានលទ្ធភាពបូជាសពបានទេ ដូច្នេះត្រូវយកសពរុំក្រណាត់.ស ហើយរុញទម្លាក់ចូលទៅក្នុងទឹកទន្លេ គង្គា។

ការធ្វើបែបនេះ បានកើតឡើងតាំងពីមិនទាន់ផ្ទុះជំងឺរាតត្បាតមកម្ល៉េះ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះគឺថា អ្នកភូមិមិនដែលឃើញសពអណ្តែតទឹកច្រើនបែបនេះទេ។

នៅ Kanpur មានមនុស្ស១៩៦នាក់ ត្រូវបានគេកត់ត្រាជាផ្លូវការថា បានស្លាប់ដោយសារជំងឺកូវីដ-១៩ ចន្លោះថ្ងៃទី១៦ខែមេសាដល់ថ្ងៃទី៥ខែឧសភា ប៉ុន្តែទិន្នន័យបង្ហាញថា មានការបូជាសពប្រមាណ៨,០០០លើកឯណោះ ដែលជាញឹកញាប់ត្រូវបានធ្វើឡើងដោយសមាជិកគ្រួសារ។

កន្លែងបូជា ទទួលយកតែសពដែលចេញពីមន្ទីរពេទ្យដោយមានសំបុត្រមរណភាពកូវីដប៉ុណ្ណោះ ប៉ុន្តែមានមនុស្សជាច្រើនបានស្លាប់នៅឯផ្ទះដោយមិនបានទទួលការធ្វើតេស្ត។

ប្រភពមួយនិយាយថា “ក្រុមគ្រួសាររបស់ពួកគេ បានយកសពទៅជាយក្រុងឬតំបន់ជិតខាងដូចជា Unnao ជាដើម។ នៅពេលពួកគេមិនអាចរកឧសឬកន្លែងបូជាបាន ពួកគេក៏បណ្តែតសពតាមទឹកទន្លេតែម្តងទៅ។

ឥឡូវនេះ ប្រជាពលរដ្ឋនៅរដ្ឋ Uttar Pradesh បាននិយាយថា ពួកគេត្រូវបង្ខំចិត្តដើរកាត់តាមសាកសពដើម្បីទៅមុជទឹកទន្លេ រីឯសត្វឆ្កែនិងបក្សីស៊ីសាកសពជាអាហារ។

ឈុតឆាកដ៏សែនអាក្រក់នៅទន្លេគង្គា បានចាប់ផ្តើមកាលពីសប្តាហ៍មុន នៅពេលសាកសពចំនួន៧១នាក់ បានអណ្តែតមកទើរលើច្រាំងក្នុងភូមិ Chausa៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពលរដ្ឋឥណ្ឌា នៅតែទៅមុជទឹកទន្លេគង្គា ទោះសពអ្នកស្លាប់ដោយសារកូវីដ បន្តអណ្តែតស្អុយរលួយពេញទន្លេ រាល់ថ្ងៃ

-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ