កូវីដ-១៩
ឥណ្ឌា កំពុងផ្ទុះវីរុសកូវីដបំប្លែងខ្លួនខ្លាំងនៅទីជនបទ សម្លាប់មនុស្សទាំងគ្រួសារៗ
ប្រទេសឥណ្ឌាមានការភ័យខ្លាចថា វីរុសបំប្លែងខ្លួនដែលឆ្លងខ្លាំង កំពុងផ្ទុះឡើងក្នុងកម្រិតមិនអាចគ្រប់គ្រងបាន ហើយមានករណីជាច្រើនមិនត្រូវបានគេរាយការណ៍ទេ ដោយសារតែខ្វះការធ្វើតេស្ត ជាពិសេសនៅតាមតំបន់ជនបទដ៏ធំល្វឹងល្វើយ។

មន្ត្រីជនបទបានព្រមានថា “ក្រុមគ្រួសារទាំងមូលៗ” ត្រូវបានសម្លាប់ដោយសារវីរុសនេះ ហើយតំណាងមកពីទីប្រជុំជននិងភូមិជាង១៨បាននិយាយថា ទំហំនៃការបំផ្លិចបំផ្លាញនៅក្នុងសហគមន៍ជនបទ មិនត្រូវបានគេកត់ត្រាត្រឹមត្រូវទេ។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា នៅតំបន់ Basi ប្រហែល៣ភាគ៤នៃប្រជាជន៥,៤០០នាក់របស់ខ្លួន គឺមានផ្ទុកជំងឺកូវីដ-១៩ និងជាង៣០នាក់បានស្លាប់ ក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះ។

នៅទីនោះ មិនមានមណ្ឌលថែទាំសុខភាព គ្រូពេទ្យឬអុកស៊ីសែនទេ។
លោក Rajesh Sharma ដែលជាម្ចាស់ក្រុមហ៊ុនទេសចរណ៍មួយនៅទីក្រុង Ujjan បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ទាំងរដ្ឋាភិបាលសហព័ន្ធនិងរដ្ឋាភិបាលរដ្ឋ Madhya Pradesh មិនបានជួយយើងទេ។ មិនមានគ្រែពេទ្យនិងថ្នាំឡើយ។ មនុស្សត្រូវបានទុកឲ្យស្លាប់។ នៅ Ujjain និងជុំវិញនោះ គ្រួសារទាំងមូលៗ បានស្លាប់ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយ។

ស្របពេលជាមួយគ្នានោះ អ្នកកាសែតម្នាក់នៅទីក្រុង Kanpur បានប្រាប់ BBC ថា ប្រជាជនក្រីក្រមិនអាចមានលទ្ធភាពបូជាសពបានទេ ដូច្នេះត្រូវយកសពរុំក្រណាត់.ស ហើយរុញទម្លាក់ចូលទៅក្នុងទឹកទន្លេ គង្គា។
ការធ្វើបែបនេះ បានកើតឡើងតាំងពីមិនទាន់ផ្ទុះជំងឺរាតត្បាតមកម្ល៉េះ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះគឺថា អ្នកភូមិមិនដែលឃើញសពអណ្តែតទឹកច្រើនបែបនេះទេ។

កន្លែងបូជា ទទួលយកតែសពដែលចេញពីមន្ទីរពេទ្យដោយមានសំបុត្រមរណភាពកូវីដប៉ុណ្ណោះ ប៉ុន្តែមានមនុស្សជាច្រើនបានស្លាប់នៅឯផ្ទះដោយមិនបានទទួលការធ្វើតេស្ត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ផ្ទុះខ្លាំង! ឥណ្ឌា ចាប់ស្វា ៦០ក្បាលធ្វើចត្តាឡីស័ក និងធ្វើតេស្តរកកូវីដ

-
ព័ត៌មានជាតិ១៩ ម៉ោង ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ១៣ ម៉ោង ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត