Connect with us

កូវីដ-១៩

អភិបាលខេត្ត​កំពង់ចាម​ ៖​ មកដល់​ថ្ងៃនេះ​ អ្នក​ឆ្លង​កូ​វីដ​នៅ​ខេត្តកំពង់ចាម​បាន​ហក់​ឡើង​ជាង​៣០០​នាក់​ហើយ

បានផុស

នៅ

ភ្នំពេញ​ ៖​ លោក អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹងថា​ មកដល់​ថ្ងៃនេះ តួលេខ អ្នក​ជំងឺ​កូ​វីដ ១៩ នៅ​ខេត្តកំពង់ចាម បាន​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ បាន​ហក់​ឡើង ចំនួន ៣០៧​នាក់ ដែលជា​តួលេខ​ខ្ពស់ និង​គួរ​ឲ្យ​ព្រួយបារម្ភ​។

លោក​អភិបាលខេត្ត​បាន​បន្ត​ថា ​ការ​ហក់​ឡើង​នៃ​ចំនួន​អ្នក​ឆ្លង​កូ​វីដ ១៩​នេះ​បន្ទាប់ពី​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ៥២​នាក់​ថ្មី​ក្នុង​នោះ​មានកម្ម​ការិនី ចំនួន ៥១​នាក់​កាលពី​ថ្ងៃទី ១៩ ឧសភា កន្លងទៅនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ចុះសួរសុខទុក្ខ​ក្រុមគ្រូពេទ្យ​កងយោធពល​ខេមរភូមិន្ទ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​នៅ​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​២​នៅ​ថ្ងៃទី​២០​ឧសភា​នេះ លោក​អភិបាលខេត្ត​បាន​បន្ថែមថា​«​នៅ​ចំពោះមុខ យើង​បាន​នឹង​កំពុង​ស្វែងរក អ្នក​ប៉ះពាល់​ផ្ទាល់ ជាមួយនឹង​អ្នកជំងឺ​ចំនួន​៥២​នាក់ នេះ​បន្តទៀត ដើម្បី​យក​សំណាក​ពួកគាត់ មក​ធ្វើតេស្ត​រហ័ស ដើម្បី បញ្ជៀ​ស​កុំឱ្យ​ចម្លង ចូលដល់​ក្នុង​សហគមន៍ ជា​បន្តទៀត​»។

លោក​អភិបាលខេត្ត​បាន​ឲ្យ​ដឹង​ទៀត​ថា ​ជាក់ស្ដែង មកដល់ពេលនេះ យើង​បាន​ចាត់វិធានការ បិទ​ផ្អាក​ផលិតកម្ម ជា​បណ្តោះអាសន្ន​នូវ​សកម្មភាព​ផលិតកម្ម​របស់​រោងចក្រ​កាត់ដេរ ចំនួន ០៤​កន្លែង ដែល​កំពុង​ប៉ះពាល់​នឹង​ករណី​កូ​វីដ​-១៩​រួចហើយ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ទៅ​កន្លែង​ផ្សេងទៀត​។

ទាក់ទិន​នឹង​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​២​នេះដែរ ​លោក​អភិបាលខេត្ត​ក៏បាន​ចាត់ទុក​មន្ទីរពេទ្យ​នេះ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូល​រួម​ចំណែក​លើក​កំពង់​វិស័យ​សុខាភិបាល និង​បាន​ជួយ​លើក​កំពស់​សុខុមាលភាព​ក្រុម​គ្រួសារ​កងទ័ព ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ទាំង​ក្នុង និង​ក្រៅ​ខេត្តកំពង់ចាម​ផងដែរ​។

លោក​អភិបាលខេត្ត​បាន​លើកទឹកចិត្ត ដល់​ក្រុមគ្រូពេទ្យ​ទាំងអស់ ត្រូវ​រួម​សាមគ្គី​គ្នា ដើម្បី កាត់ផ្តាច់​ខ្សែចម្លង​វីរុស​កូ​វីដ ១៩ ខណៈ​ដែល តួលេខ​អ្នកជំងឺ​នៅក្នុង​ខេត្តកំពង់ចាម បន្ត​ហក់​ឡើង​ខ្ពស់ គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង អ្នក​ឧកញ៉ា អុឹង ប៊ុនហ៊ូវ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ដ្រី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​អន្តរជាតិ​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ ខួបលើកទី១២

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីរាជការ រដ្ឋបាលរាជធានី ២០រូបត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ចថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​រាជធានី ចុះពិនិត្យ​សណ្តាប់​ធ្នាប់​របៀបរៀបរយ តាម​ដង​ទន្លេ កន្លែង​ប្រារព្ធ​ព្រះរាជពិធីបុណ្យអុំទូក

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី​លុប​បំណុល​​ប្រមាណ​២០​ពាន់​លាន​ដុល្លារ​ពី​តំបន់​​អាហ្វ្រិក​

Sokha Hotels

ព័ត៌មានពេញនិយម