Connect with us

កូវីដ-១៩

ចេញ​ហើយ​ មនុស្ស​៩​នាក់​ក្លាយ​ជា​មហា​សេដ្ឋី​ថ្មី​ពី​ការ​លក់​វ៉ាក់សាំង​កូវីដ

បានផុស

នៅ

យ៉ាង​ហោច​ណាស់ មនុស្ស​៩​នាក់​បាន​​​ក្លាយ​ជា​មហា​សេដ្ឋី​ថ្មី​​ ដោយ​សារ​ការ​​​លក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩។ នេះ​បើ​តាម​ក្រុម​យុទ្ធនាការណ៍​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍  និង​បាន​អំពាវ​នាវ​ឲ្យ​បញ្ឈប់​ពី​ការ​គ្រប់​គ្រង​សាជីវកម្ម​ឱសថ​ផ្តាច់​មុខ​​អំពី​បច្ចេកបវិទ្យាវ៉ាក់សាំង។

«ក្រុម​សម្ព័ន្ធ​វ៉ាក់សាំង​ប្រជា​ជន»​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ៖«រវាង​ពួក​គេ​ មហា​សេដ្ឋី​ថ្មី​៩​នាក់​នេះ​មាន​ទ្រព្យ​សម្បត្តិ​​​រួម​បញ្ចូល​គ្នា១៩.៣​ប៊ីលាន​ដុល្លារ​អាមេរិក​​ ដែល​លុយ​​ទាំង​នេះ​គឺ​​គ្រប់​គ្រាន់​សម្រាប់​វ៉ាក់សាំង​ដល់​ប្រជា​ជន​ទាំង​អស់​​នៅ​ក្នុង​ប្រទេស​ចំណូល​ទាប​១.៣​ដង»។​

ក្រុម​សម្ព័ន្ធ​ដែល​ជា​បណ្តាញ​​​នៃ​អង្គការ និង​សកម្មជន​នានា​កំពុង​ធ្វើ​យុទ្ធនាការណ៍ផ្សព្វផ្សាយ​សម្រាប់​ការ​​បញ្ឈប់​ចំពោះ​កម្មសិទ្ធិ​បញ្ញា និង​សិទ្ធិ​ប៉ាតង់​សម្រាប់​វ៉ាក់សាំង​បាន​និយាយ​ថា តួ​លេខ​​របស់​ខ្លួន​ផ្អែក​លើ​ទិន្នន័យ​ Forbes Rich List។

វ៉ាក់សាំង​កូវីដ-១៩
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រី Anna Marriott មក​ពី​អង្គការ​សប្បុរស​ធម៌ Oxfam ដែល​ជា​ផ្នែក​នៃ​សម្ព័ន្ធ​ មាន​ប្រសាសន៍​ថា ៖«មហា​សេដ្ឋី​ទាំង​នេះ​គឺ​ជាមនុស្ស​ដែល​ទទួល​បាន​ប្រាក់​ចំណេញ​យ៉ាង​​ធំ​​សម្បើម​ពី​សាជីវកម្ម​​ឱសថ​ជា​ច្រើន​​ដែល​​ទទួល​បាន​​ពី​សិទ្ធិ​ផ្តាច់​មុខ​​ដែល​ពួក​គេ​កាន់​កាប់​លើ​វ៉ាក់សាំង​ទាំង​នោះ»។

សម្ព័ន្ធ​បាន​និយាយ​ថា បន្ថែម​លើ​អ្នក​មាន​ជាន់​ថ្មី មហា​សេដ្ឋី​​ដែល​មាន​ស្រាប់​៨​នាក់​ត្រូវ​បាន​គេ​ឃើញ​ការ​បញ្ចូល​ទ្រព្យ​សម្បត្តិ​សុទ្ធ​របស់​ពួក​គេ​គឺ​​កើន​ឡើង​ដល់​៣២.២​ប៊ីលាន​​ដុល្លារ​អាមេរិក​​ដែល​បាន​មក​ពី​ការ​លក់​វ៉ាក់សាំងដែល​។

ក្រុម​សម្ព័ន្ធ​ក៏​បាន​​បង្ហាញ​ឈ្មោះ​នៃ​មហា​សេដ្ឋី​វ៉ាក់សាំង​ថ្មី​ទាំង​នោះ​មាន​ដូច​ជា នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Moderna លោក Stephane Bancel និង​សមភាគីក្រុម​ហ៊ុន​ BioNTech លោក Ugur Sahin។ ៣​នាក់​ផ្សេង​ទៀត​គឺ​សហ​ស្ថាបនិក​ក្រុម​ហ៊ុន​វ៉ាក់សាំង​ចិន​ CanSino Biologics។

ការ​ស្រាវ​​ជ្រាវ​​បាន​ធ្វើ​ឡើង​មុន​ពេល​កិច្ច​ប្រជុំ​កំពូលសុខភាព​សកល G20 នៅ​ថ្ងៃ​សុក្រ​នេះ​ដែល​​ជា​ឱកាស​សម្រាប់​ការបង្កើន​ការ​​អំពាវ​នាវ​​​កាន់​តែ​ខ្លាំង​ដើម្បី​ឲ្យ​លុប​ចោល​​កម្មសិទ្ធិ​បញ្ហា​ជាបណ្តោះ​អាសន្ន​អំពី​វ៉ាក់សាំង​កូវីដ-១៩។

ក្រុម​អ្នក​គាំទ្រ​បាន​និយាយ​ថា ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​បង្កើន​​ការ​ផលិត​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ និង​ដោះ​ស្រាវ​វិសមភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​ទទួល​បាន។

សហរដ្ឋ​អាមេរិក ក៏​ដូច​ជា​ឥស្សរជន​ល្បី​ៗ​ដូច​​ជា​​សម្តេច​ប៉ាប ហ្វ្រង់​ស័រ ក៏​បាន​គាំទ្រ​ចំពោះ​គំនិត​​លុប​ចោល​ជា​សកល​ពីសិទ្ធិ​ប៉ាតង់​។

នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ទី​ក្រុង​បារីស​កំពុង​ស្វែង​រក​ការ​ជំរុញ​ហិរញ្ញប្បទាន​នៅ​ទ្វីប​អាហ្វ្រិក​ចំពេលរាល​ដាល​កូវីដ-១៩​កាល​ពី​ថ្ងៃអង្គារ៍​ លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រូន បានអំពាវ​នាវ​ឲ្យ​លុប​ចោល​រាល់ឧបសគ្គ​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​នឹងកម្មសិទ្ធិ​បញ្ញា​ដែល​បាន​រារាំង​ដល់​ការ​ផលិត​វ៉ាក់សាំង​ជាក់​លាក់​មួយចំនួន។

គណៈកម្មារ​អឺរ៉ុប​បាន​និយាយ​នៅ​ថ្ងៃពុធ​ថា ខ្លួន​អាច​ជា​សំឡេង​ស្ថាបនា​នៅ​ក្នុង​កិច្ច​ពិភាក្សា​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ស្តីពី​បញ្ហា​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

មុន​ទិវាពលកម្ម​ សម្ដេចធិបតី កោត​សរសើរ​ក្រសួងការងារ​ ដែល​អនុវត្តអនុសាសន៍​គន្លិះ​១០​ចំណុច​ជោគជ័យ

សន្តិសុខសង្គម២ ម៉ោង មុន

ពលរដ្ឋមួយ​គ្រួសារ​នៅ​ស្រុកស្រែអំបិល​ ពុល​ផ្សិត​អំឡុង​បះ​មក​ចម្អិន​ធ្វើ​ម្ហូប​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការវាយប្រហារនៅកាស្មៀរធ្វើឲ្យទំនាក់ទំនងឥណ្ឌា-ប៉ាគីស្ថានកាន់តែ​​ធ្លាក់​ដុន​ដាបខ្លាំង​​

KPT+៣ ម៉ោង មុន

អូបាម៉ា បណ្ដើរភរិយាស្រស់ស្រូប​អាហារបង្អួតភាពផ្អែមល្ហែម បញ្ចប់​ភាព​​សង្ស័យ​បែកបាក់​គ្នា​

ព័ត៌មានជាតិ៣ ម៉ោង មុន

រានហាល និងបង្កាន់ដៃនាគទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែ បានជួសជុលរួចរាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ មីស៊ីល​ដែល​រុស្ស៊ី​ប្រើ​បាញ់​ស្រោច​លើ​ក្រុង​កៀវ គឺ​ជា​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៣ ម៉ោង មុន

បង្រ្កាបទីតាំងហាងយីហោ ត្នោត ផ្អែម ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ

Sokha Hotels

ព័ត៌មានពេញនិយម