Connect with us

កូវីដ-១៩

រដ្ឋ​មួយ​នៅ​ឥណ្ឌា​ប្រកាស​អាសន្ន​ធំ​ ពី​ជំងឺ​ផ្សិត​ខ្មៅ ជា​រោគ​រាតត្បាត​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ និង​កុំ​ធ្វេសប្រហែស​ត្រូវ​ព្យាបាល​ភ្លាមៗ​

បានផុស

នៅ

នាយកដ្ឋាន​សុខាភិបាល​និង​សុខុមាលភាព​ឥណ្ឌា​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយថា ​រដ្ឋាភិបាល Odisha បាន​ប្រកាស​អាសន្ន​ពី​ជំងឺ​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះ​ថា mucormycosis ​បង្ក​ឡើង​ពី​ផ្សិត​ខ្មៅ​ដ៏​កម្រ​ ហើយ​ច្រើន​តែ​កើត​ឡើង​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ដោយសារ​តែ​ការ​ឆ្លង​រោគ​ផ្សេង​ទៀត​ និង​ជា​ជំងឺ​ដែល​អាច​សម្គាល់​បាន​ ​ក្រោម​ច្បាប់​ស្ដីពី​ជំងឺ​រាតត្បាត​ឆ្នាំ ១៨៩៧ តែ​មិន​គួរ​ធ្វេសប្រហែស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ទី ១០ ឧសភា រដ្ឋាភិបាល Odisha បាន​ប្រកាស​អាសន្ន​ថា​ ករណី​ទី ១ នៃ​ជំងឺ​ចម្លែក mucormycosis ជា​ទូទៅ​គេ​ហៅ​ថា ” ជំងឺ​ផ្សិត​ខ្មៅ ” ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​រដ្ឋ​ ហើយ​កំពុង​រាលដាល​លើ​អ្នក​ជាសះស្បើយ​ពី​កូវីដ ​និង​បន្ត​ឆ្លង​រាតត្បាត​យ៉ាង​​ធ្ងន់ធ្ងរ ។

ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​គណៈកម្មាធិការ​ក្រុម​ការងារ​ថ្នាក់​រដ្ឋ​មួយ​ ត្រូវ​បាន​បង្កើត​ជា​បន្ទាន់​សម្រាប់​ការ​រក​ឃើញ​និង​ការ​គ្រប់គ្រង​ករណី​កើនឡើង​​ឲ្យ​បាន​កាន់​តែ​ឆាប់​ជាង​នេះ។ ក្រុមប្រឹក្សាភិបាលក៏​បាន​ស្នើ​ឲ្យ​មាន​ពិធីសារ​​ សម្រាប់​ការ​កំណត់​អត្តសញ្ញាណ​ ការ​ព្យាបាល​និង​​តាមដាន​សកម្មភាព​នៃ​ជំងឺ​រាតត្បាត​នេះ​ឲ្យ​មែនទែន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ndtv

ចុចអាន៖កាន់តែបារម្ភ! ជំងឺផ្សិតខ្មៅ សម្លាប់មនុស្សច្រើនឡើងៗនៅ ឥណ្ឌា

ចុចអាន៖អាសន្នធំ! ជំងឺផ្សិតខ្មៅឆ្លងកាន់តែខ្លាំង ឥណ្ឌាទប់លែងជាប់ព្រោះអស់ថ្នាំព្យាបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម