កូវីដ-១៩
ខេត្តកំពង់ស្ពឺបន្តរកឃើញកម្មកររោងចក្រ៤៤នាក់និងអ្នកលក់ដូរ១នាក់ឆ្លងជំងឺកូវីដ-១៩
រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រកាសរកឃើញកម្មកររោងចក្រចំនួន៤៤នាក់ និងអ្នកលក់ដូរ១នាក់ឆ្លងជំងឺកូវីដ១៩ថ្មីនៅថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២១។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានផ្សាយនៅល្ងាចថ្ងៃទី២០ ខែឧសភានេះបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន៤៥នាក់នោះ ក្នុងនោះមាន២២នាក់ជាកម្មករបម្រើការងារនៅរោងចក្រ វ៉ាសាន់ កម្មករ២១នាក់ទៀត បម្រើការងារនៅរោងចក្រ កាណាធៀ កម្មករ១នាក់ទៀត បម្រើការងារនៅរោងចក្រ អូរីហ្សីន និង១នាក់ទៀតជាអ្នកលក់ដូរ។

នៅក្នុងថ្ងៃនេះ ដែរក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៣៨នាក់ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ធ្វើឲ្យអ្នកជាកើនឡើងដល់៨៣នាក់។
លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋដែលបានព្យាបាលជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញនាពេលនេះ ត្រូវបន្តតែថែទាំសុខភាព និងធ្វើចត្តាឡីស័ក១៤ថ្ងៃបន្តទៀត ក្រោយពីការយកសំណាកលើកចុងក្រោយបញ្ជាក់ថា អវិជ្ជមានកូវិដ-១៩ ទើបបងប្អូនអាចរស់នៅជាមួយក្រុមគ្រួសារបានធម្មតាវិញ ហើយត្រូវចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងការណែនាំ ៣.ការពារនិង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
អត្ថបទ ៖ សំអឿន






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល