កូវីដ-១៩
ខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មី៣នាក់ទៀត ធ្វើឲ្យខេត្តមានអ្នកជំងឺកើនឡើងសរុប៦៨នាក់
រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២០ ខែឧសភាឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២០ ខែឧសភា នេះ បានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៣ នាក់បន្ថែមទៀតគឺ ១ . ឈ្មោះ វង់ ចាន់ណា ភេទប្រុសអាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមាន និងមានប្រពន្ធធ្វើការនៅក្នុងរោងចក្រ GOLDEN APPA RIEL ស្នាក់នៅផ្ទះជួលក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ។ ២.ឈ្មោះ ហម ស្រីនាង ភេទស្រី អាយុ១៩ឆ្នាំ មានអាសយដ្ឋាននៅភូមិឡ ឃុំទួលខ្ពស់ ស្រុកទឹកផុស ជាកម្មការិនីធ្វើការនៅរោងចក្រ ហីរ៉ាយហ្សិន ។ ៣-ឈ្មោះ wang Haifeng ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិចិន មានអាសយដ្ឋាននៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រទ្បាច ជាមេការត្រួត ពិនិត្យអាគាររោងចក្រ ហីរ៉ាយហ្សិន ។ អ្នកមានវិជ្ជមានកូវីដ១៩ ទាំង៣នាក់នេះ បានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពុងត្រឡាច។

ដោយឡែក រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា សរុបអ្នកមានវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងខេត្តកំពង់ឆ្នាំងសរុបមាន៦៨នាក់ស្រី៤០នាក់។ អ្នកជាសះស្បើយសរុប១៩នាក់ ស្រី១២នាក់ ។ អ្នកស្លាប់ចំនួន២នាក់ ស្រី១នាក់។ អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប៤៧នាក់ ស្រី២៧នាក់៕
អត្ថបទ ៖ ឈៀងថារិទ្ធ





-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ