កូវីដ-១៩
អ្នកជំនាញព្រមានអំពីគ្រោះថ្នាក់ចំពោះអ្នកខ្ជិលពាក់ម៉ាស
ក្រោយជោគជ័យលើការចាក់វ៉ាក់សាំងបានពេញលេញ ប្រទេសមួយចំនួនបានលើកលែងឱ្យពលរដ្ឋរបស់ខ្លួនឈប់ពាក់ម៉ាសនៅតាមទីសាធារណៈ។ ក្នុងនោះ សហរដ្ឋអាមេរិក អង់គ្លេស ប្រេស៊ីល និងអ៊ីស្រាអែល សុទ្ធសឹងលើកបម្រាមពាក់ម៉ាសចេញសម្រាប់អ្នកដែលទទួលបានការចាក់វ៉ាក់គ្រប់ដូស។

ចំណែកមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) អាមេរិកក៏បានប្រកាសនៅខែឧសភានេះថា នរណាដែលបានទទួលថ្នាំបង្ការពេញលេញអាចចេញក្រៅដោយគ្មានរបាំងមុខឬមិនចាំបាច់ពាក់ម៉ាសក៏បាន។
ប៉ុន្តែប្រទេសផ្សេងទៀតជុំវិញពិភពលោក ក៏ដូចជានៅកម្ពុជាដែរ ករណីមិនពាក់ម៉ាសចេញក្រៅផ្ទះឬតាមទីសាធារណៈ មិនទាន់បានលើកលែងនៅឡើយទេ។ តើនេះដោយសារពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងឬយ៉ាងណា?
នេះជាការពន្យល់ខ្លះៗ!
បន្ទាប់ពីចាក់វ៉ាក់សាំងបានពេលពីរសប្តាហ៍ អ្នកបានចាក់វ៉ាក់សាំងគ្រប់ដូស (សហរដ្ឋអាមេរិក) ដូចគ្នាអាចនឹងត្រូវលើកលែងរាល់ពេលចេញក្រៅផ្ទះ ជួបជុំគ្នាក្រុមតូច ចូលភោជនីយដ្ឋាន ធ្វើលំហាត់ប្រាណ ប្រមូលផ្តុំសាធារណៈមួយចំនួន ដោយមិនចាំបាច់ពាក់ម៉ាសទេ។

ប៉ុន្តែម៉ាសនៅតែជាតម្រូវការចាំបាច់ពេលអ្នកជិះយន្តហោះ ឡានក្រុង រថយន្តតាក់ស៊ី រថភ្លើង និងមធ្យោបាយធ្វើដំណើរសាធារណៈមួយចំនួនទៀតបូករួមទាំងកន្លែងដែលមានមនុស្សច្រើនដូចជា ផ្សារ មន្ទីរពេទ្យ មជ្ឈមណ្ឌលមនុស្សចាស់ ឬមន្ទីរឃុំឃាំង។ល។
ត្បិតតែរដ្ឋាភិបាលសហរដ្ឋអាមេរិក បានលើកលែងវិធានការពាក់ម៉ាសនៅរដ្ឋខ្លះក្ដី ប៉ុន្តែ CDC នៅតែផ្តល់អនុសាសន៍ឱ្យពលរដ្ឋបន្តពាក់ម៉ាសនៅក្នុងស្ថានភាពដែលមានមនុស្សកកកុញ និងគ្រប់ទីកន្លែងដែលនៅខាងក្រៅផ្ទះ ប្រសិនបើអ្នកទាំងនោះមិនបានចាក់វ៉ាក់សាំង។
ផ្ទុយពី CDC លើកឡើង វេជ្ជបណ្ឌិតផ្នែកជំងឺឆ្លងលោក Richard Watkins ជាសាស្ត្រាចារ្យខាងផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យឱសថសាស្ត្រ Ohio មានប្រសាសន៍ថា ការព្រលែងម៉ាសចោលពិតជាសកម្មភាពមិនគប្បីទាល់តែសោះ ព្រោះការរីករាលដាលនៃវីរុសកូវីដ-១៩ មិនទាន់បញ្ឈប់បានទាំងស្រុង។ ហើយករណីកិច្ចពាក់ម៉ាសគឺជាវិធានការមួយដ៏សំខាន់ដើម្បីឈានទៅរកចុងបញ្ចប់នៃរោគរាតត្បាត។
ដោយឡែកអ្នកជំនាញខាងជំងឺឆ្លងលោក Amesh A. Adalja, M.D អ្នកជំនាញជាន់ខ្ពស់នៃមជ្ឈមណ្ឌលសន្តិសុខសុខាភិបាល Johns Hopkins និយាយថា “ការពាក់ម៉ាសនឹងត្រូវធ្វើឡើងរហូតដល់មានការថយចុះនៃការរាលដាលនៅក្នុងសហគមន៍។ ហើយវាប្រហែលបន្តរហូតដល់ចុងឆ្នាំ ២០២១ ដោយសារពេលនោះមនុស្សកាន់តែច្រើនអាចទទួលបានវ៉ាក់សាំង” ។

ទោះបីជាអ្នកជំនាញជឿជាក់ថាហានិភ័យឆ្លងអាចកាត់បន្ថយបានខ្ពស់ក្រោយចាក់វ៉ាក់សាំងក៏ដោយ ប៉ុន្តែវ៉ាក់សាំងទាំងអស់មិនមានប្រសិទ្ធភាពការពារ ១០០%នោះទេ។ ម្យ៉ាងវិញទៀត ការលេចឡើងនូវវីរុសបំប្លែងខ្លួនថ្មីៗ ជាសញ្ញាគ្រោះថ្នាក់ដែលគ្រប់គ្នាត្រូវបន្តការពារខ្លួនរហូតរោគរាតត្បាតត្រូវបានបញ្ចប់ទាំងស្រុង។
ចំពោះប្រទេសកម្ពុជាវិញ ក៏មិនខុសពីប្រទេសមួយចំនួនដែរ មិនមានការលើកលែងសម្រាប់ការជួបជុំឬការចេញក្រៅដោយមិនពាក់ម៉ាសនោះទេ ព្រោះនេះជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់គ្នា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃអ្នកជំងឺកូវីដ-១៩ក្នុងសហគមន៍។ ចំណែកចម្ងល់ដែលថា “ពេលណាទើបខ្ញុំអាចឈប់ពាក់ម៉ាស?” ចម្លើយគឺត្រូវរង់ចាំទាល់តែមេរោគឈប់ឆ្លងរាតត្បាត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Prevention
ចុចអាន៖ ពិតឬអត់! ពាក់ម៉ាសពីរជាន់អាចការពារការចម្លងវីរុសកូវីដបានល្អជាងពាក់តែមួយ?
ចុចអាន៖ ពាក់ម៉ាសនិងរក្សាគម្លាតខ្ជាប់ខ្ជួន អាចការពារហានិភ័យចម្លងកូវីដ សឹង១០0ភាគរយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ