កូវីដ-១៩
លឿនណាស់ ត្រឹម១សប្តាហ៍ វីរុសបំប្លែងខ្លួនឥណ្ឌាហក់ឡើង១៦០%នៅអង់គ្លេស
ចំនួននៃករណីឆ្លងដែលត្រូវបានបញ្ជាក់នៅចក្រភពអង់គ្លេសដោយវីរុសបំប្លែងខ្លួនកូវីដ-១៩ដែលរកឃើញដំបូងនៅប្រទេសឥណ្ឌាបានហក់ឡើងជាង១៦០%កាលពីសប្តាហ៍មុន។ នេះបើតាមទិន្នន័យបានបង្ហាញ និងមានវីរុសបំប្លែងខ្លួនថ្មីមួយទៀតកំពុងត្រូវបានស៊ើបអង្កេត។
ទិន្នន័យពីសុខាភិបាលសាធារណៈអង់គ្លេស (PHE ) បង្ហាញថា មានករណីឆ្លងថ្មីនៃវីរុសបំប្លែកខ្លួន B.1.617.2 ចំនួន ៣៤២៤នាក់នៅចក្រភពអង់គ្លេសដែលបានហក់ឡើងយ៉ាងខ្លាំង បើធៀបទៅនឹងថ្ងៃព្រហស្បតិ៍កាលសប្តាហ៍មុនមានត្រឹម១៣១៣នាក់។

សុខាភិបាលសាធារណៈអង់គ្លេស និយាយថា ៖«ករណីនេះនៅតែមានឥទ្ធិពលខ្លាំងនៅភាគខាងជើង និងខាងលិចអង់គ្លេស ជាពិសេសនៅទីក្រុងបូលតុន និងឡុងដ៍ ប៉ុន្តែយើងក៏កំពុងឃើញចង្កោមឆ្លងរាលដាលទូទាំងប្រទេស»។
តូលេខនេះទំនងជាស្ថិតក្រោមការប៉ាន់ស្មាន ដោយសារការយឹតយាវពីការសំណាកកំពុងត្រូវបានប្រមូល និងវីរុសបំប្លែងខ្លួនដែលត្រូវបានធ្វើតេស្តវិជ្ជមានកំពុងត្រូវបានកំណត់នៅឡើយ។ PHE និយាយថា សំណាកភាគច្រើនពាក់ព័ន្ធនឹងកាលបរិច្ឆេទសរុបថ្មីដែលចន្លោះពី១០ទៅ១៤ថ្ងៃកន្លងទៅហើយ។
សាស្ត្រាចារ្យផ្នែកឱសថនៅសកលវិទ្យាល័យ University of East Anglia លោក Paul Hunter មានប្រសាសន៍ថា ៖«ការគណនាសមាមាត្រនៃសំណាកដែលត្រូវបានធ្វើបន្តបន្ទាប់គ្នា យើងទំនងជាមានជាង ១១០០០ករណី រហូតដល់ថ្ងៃទី១៥ ខែឧសភា ពីវីរុសបំប្លែងខ្លួនឥណ្ឌា»។

យោងតាម PHE បង្ហាញថា ភស្តុតាងបង្ហាញថា វីរុស B.1.617.2 ប្រហែលជាឆ្លងខ្លាំងជាវីរុសបំប្លែងខ្លួន Kent ដែលបានរកឃើញកាលពីឆ្នាំមុនដែលវាមានឥទ្ធិពលខ្លាំងនៅចក្រភពអង់គ្លេស។
នាយកប្រតិបត្តិទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពលោក អ្នកស្រីវេជ្ជបណ្ឌិត Jenny Harries មានប្រសាសន៍ថា វាពិតជាសំខាន់ណាស់ដែលប្រជាជនមិនទាន់សប្បាយរីករាយខ្លាំង នៅពេលចក្រភពអង់គ្លេសចាប់ផ្តើមវិលទៅរកជីវិតរស់នៅប្រក្រតីវិញ។
អ្នកស្រីលើកឡើងថា ៖«ខណៈករណីវីរុស B.1.617.2 ចេះតែបន្តហក់ឡើង វាពិតជាចាំបាច់ណាស់ដែលប្រជាជនរស់នៅក្នុងតំបន់ដែលរាតត្បាតត្រូវតែចាក់វ៉ាក់សាំងឲ្យបានខ្ពស់។ វាជារបងការពារដ៏ល្អបំផុតដែលយើងទប់ស្កាត់ការរាលដាលជំងឺនេះ»។
ទន្ទឹមជាមួយគ្នានេះ វីរុសបំប្លែងខ្លួនកូរូណាផ្សេងទៀតត្រូវបានគេកំណត់ដោយដាក់ក្រោមការស៊ើបអង្កេត ដែលមានន័យថា វាគួរឲ្យបារម្ភពីសក្តានុពល និងទាមទារឲ្យធ្វើការស្រាវជ្រាវបន្ថែមទៀត។
ស្គាល់ថាជា VUI-21MAY-01 ឬហៅកាត់ថា AV.1 ជាវីរុសបំប្លែងខ្លួនដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស ក្រិក និងឆាដ ហើយវាមិនច្បាស់ទេថា វីរុសនេះរកឃើញដំបូងនៅប្រទេសណា។ PHE និយាយថា រកឃើញ៤៩ករណីនៃវីរុសនេះនៅចក្រភពអង់គ្លេសរហូតដល់ពេលនេះ ដែលភាគច្រើននៅតំបន់ Yorkshire និង Humber។
PHE បានបន្ថែមថា គ្មានភស្តុងតាងណាដែលបញ្ជាក់ថា វ៉ាក់សាំងកូវីដគ្មានប្រសិទ្ធភាពការពារប្រជាជនប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ និងករណីធ្ងន់ធ្ងរនៅមន្ទីរពេទ្យពីវីរុស B.1.617.2 ឬ AV.1 ឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី