កូវីដ-១៩
គ្រូពេទ្យជួរមុខម្នាក់ត្រូវយកសំណាកមនុស្សជាង ១០០ នាក់ក្នុងមួយថ្ងៃ មិនខ្លាចជួបអ្នកមានកូវីដ ១៩
ជម្នះភាពភ័យខ្លាច និងការព្រួយបារម្ភពីឪពុកម្ដាយនៅស្រុកកំណើត យុវតីម្នាក់បានស្ម័គ្រខ្លួនជាបុគ្គលិកគ្រូពេទ្យអាវស ដើម្បីប្រយុទ្ធមេរោគរាតត្បាតកូវីដ ១៩។
ស្ថិតក្នុងចំណោមក្រុមគ្រូពេទ្យរាប់ពាន់នាក់ទូទាំងប្រទេស ដែលកំពុងប្រយុទ្ធជាមួយជំងឺគ្មានស្រមោល យុវតីវ័យជាង ២០ ឆ្នាំម្នាក់នេះ បានចាកចោលគ្រួសារក្នុងខេត្តកំពត ដើម្បីបំពេញភារកិច្ចដែលគ្រប់គ្នាខ្លាចរអា។

ម៉ោងជាង ៨ យប់ទៅហើយក្រោយសម្រាកពីហត់នឿយពេញមួយថ្ងៃ យុវតី យី រចនា បានប្រាប់កម្ពុជាថ្មីថា កញ្ញាបានស្ម័គ្រចិត្តធ្វើជាគ្រូពេទ្យជួរមុខនេះ ដោយគ្មានអ្នកណាបង្ខំទេ។
យុវតីដែលបានបញ្ចប់ការសិក្សាជំនាញឆ្មបប្រាប់ថា ដោយសារស្រុកទេសជួបជំងឺរាតត្បាត កញ្ញាបានចូលរួមដោយឥតរុញរាចិត្ត ដើម្បីប្រយុទ្ធយកឈ្នះជាមួយជំងឺនេះ។
“ពេលប្រាប់ឪពុកម្តាយនៅឯស្រុក គាត់មិនចង់ឲ្យធ្វើទេ ដោយសារបារម្ភខ្លាចឆ្លងរោគ ប៉ុន្តែស្រុកទេសកើតជំងឺរាតត្បាតចឹង ខ្ញុំត្រូវតែចូលរួម និងបានពន្យល់ពួកគាត់ឲ្យយល់ពីស្ថានភាព ដែលប្រទេសត្រូវការអ្នកស្ម័គ្រចិត្ត លះបង់ធ្វើការងារដ៏គ្រោះថ្នាក់នេះ”។

និស្សិតដែលបញ្ចប់បរិញ្ញាបត្ររងឆ្មបនៅសកលវិទ្យាល័យបច្ចេកទេសថែទាំវេជ្ជសាស្ត្រប្រាប់បន្តថា មុនពេលកញ្ញាចូលរួមធ្វើការងារដែលត្រូវទំនួលខុសត្រូវខ្ពស់នេះ កញ្ញាក៏ជាគ្រូពេទ្យស្ម័គ្រចិត្តនៅមន្ទីរពេទ្យបង្អែកអង្គស្នួលផ្នែកសម្ភព។
ជុំវិញការងារប្រយុទ្ធកូវីដ ១៩ យុវតីមកពីខេត្តកំពតប្រាប់ថា ភារកិច្ចប្រចាំថ្ងៃគឺកញ្ញាត្រូវទៅយកសំណាកអ្នកជំងឺដែលសង្ស័យតាមរោងចក្រ មណ្ឌលព្យាបាល និងទីតាំងផ្សេងទៀតតាមការណែនាំជាក់ស្តែង ហើយជាមធ្យមកញ្ញាត្រូវយកសំណាកមិនក្រោមមួយរយនាក់ទេ ពេលចុះទៅយកម្តងៗ។
កញ្ញាប្រាប់បន្តថា ពេលត្រូវជួបអ្នកសង្ស័យឬជាអ្នកជំងឺ កញ្ញាមិនភ័យខ្លាចនោះទេ មានតែអាណិតខ្លោចចិត្តទៅវិញ មានទាំងមនុស្សចាស់ជរា ក្មេងតូចៗទាំងមិនដឹងអី ដែលខ្លះត្រូវឆ្លងជំងឺដោយមិនដឹងខ្លួន ដោយសារការប៉ះពាល់ពីសាច់ញាតិ។
យុវតីជាកូនច្បងក្នុងគ្រួសារនេះបន្តថា ការងារនេះប្រយ័ត្នបំផុតនោះ អំឡុងពេលយកសំណាកគឺការពារកុំឲ្យឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត ហើយក៏ឧស្សាហ៍បាញ់អាកុលជាប្រចាំផងដែរ។

កញ្ញាបានបញ្ជាក់បន្ថែមថា ពេលខ្លះឈុតស្លៀកការពារដែលគ្របពេញមួយតួខ្លួនត្រូវពាក់ពេញមួយថ្ងៃក៏មានដែរ ដោយសារមានអ្នកជំងឺច្រើន ហើយថ្ងៃខ្លះត្រូវយកសំណាកដល់កណ្ដាលអាធ្រាត្រក៏មាន។
ក្នុងរយៈពេលបំពេញការងារដែលត្រូវទទួលខុសត្រូវខ្ពស់នេះ កញ្ញាបញ្ជាក់ថា កន្លងមកមិនដែលជួបបញ្ហាធ្ងន់ធ្ងរ ឬមានក្រុមការងារឆ្លងពីអ្នកជំងឺនោះទេ។ ទោះបីយ៉ាងណា វិធានការការពារនិងការប្រយ័ត្នត្រូវតែប្រកាន់ខ្ជាប់ជានិច្ច ជាមួយការងារប្រឈមគ្រោះថ្នាក់អាចឲ្យអ្នកបាត់បង់ជីវិតគ្រប់ពេលនេះ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក