Connect with us

កូវីដ-១៩

ទៀតហើយ! ជឿតាមមេដឹកនាំបាតុកម្ម ប្រជាជនឥណ្ឌា ប្រមូលផ្តុំគ្នាតវ៉ានៅតំបន់ជនបទ លទ្ធផលផ្ទុះកូវីដខ្លាំងទប់មិនឈ្នះ

បានផុស

នៅ

រដ្ឋាភិបាលរដ្ឋ Haryana បានឲ្យដឹងថា ការតវ៉ារបស់កសិករនៅព្រំប្រទល់ទីក្រុង ដែលី បានក្លាយទៅជាចំណុចផ្ទុះជំងឺកូវីដ-១៩ ហើយព្រឹត្តិការណ៍នេះ គឺទទួលខុសត្រូវចំពោះការរីករាលដាលនៃមេរោគនៅតាមតំបន់ជនបទ។

FIR against farmers over violence during protest against Haryana CM in  Hisar - India News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពមួយបាននិយាយនៅក្នុងរបាយការណ៍លម្អិតថា រដ្ឋនេះបានបង្ហាញកាលពីខែមុនថា មនុស្សចំនួន១២៩នាក់បានស្លាប់ដោយសារកូវីដ នៅតាមភូមិដែល កសិករបានចេញទៅធ្វើបាតុកម្មនៅតំបន់ព្រំប្រទល់ Kundli និង Tikri អស់រយៈពេល៧ខែមកហើយ។

យ៉ាងណាក្តី បើយោងតាមក្រុមមន្ត្រី, តួលេខអាចខ្ពស់ជាងនេះឆ្ងាយណាស់ ដោយសារមនុស្សជាច្រើនដែលស្លាប់ គឺមិនត្រូវបានគេធ្វើតេស្តទេ ថ្វីបើពួកគេមានរោគសញ្ញាក៏ដោយ។

មន្ត្រីរដ្ឋបាននិយាយថា ទីតាំងធ្វើតេស្តរកជំងឺកូវីដ-១៩ ត្រូវបានរៀបចំឡើងនៅព្រំប្រទល់ Kundli និង Tikri ប៉ុន្តែនៅទីនោះ មេដឹកនាំកសិករបានស្នើសុំឲ្យកសិករទាំងអស់កុំធ្វើតេស្ត។

មន្ត្រីប៉ូលិសជាន់ខ្ពស់រដ្ឋ Haryana លោក Manoj Yadav បានប្រាប់ទូរទស្សន៍ NDTV ថា “កិច្ចខិតខំប្រឹងប្រែងម្តងហើយម្តងទៀតរបស់រដ្ឋបាលស្រុក ក្នុងការធ្វើតេស្តនៅព្រំប្រទល់ Kundli និង Tikri គឺគ្មានប្រយោជន៍ឡើយ។ មេដឹកនាំកសិករអះអាងថា ពួកគេមិនធ្វើតេស្តឡើយ។ យើងមិនអាចបង្ខំអ្នកណាម្នាក់បានទេ វាជាជម្រើសបុគ្គល”។

ស្របពេលជាមួយគ្នានោះ មន្ត្រីក្រសួងមហាផ្ទៃឥណ្ឌាបាននិយាយថា “ការដោះស្រាយជាមួយករណីឆ្លងរាលដាលកាន់តែច្រើនឡើងៗនៅតាមតំបន់ជនបទ កំពុងក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់រដ្ឋាភិបាល។ មួយវិញទៀត ដោយសារតែភាពគ្មានការយល់ដឹង អ្នកភូមិនៅតែមិនមានការយកចិត្តទុកដាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NDTV

ចុចអាន៖ រដ្ឋ មួយ នៅ ឥណ្ឌា ប្រកាស អាសន្ន ធំ ពី ជំងឺ ផ្សិត ខ្មៅ ជា រោគ រាតត្បាត ដ៏ គួរ ឲ្យ ព្រួយ បារម្ភ និង កុំ ធ្វេសប្រហែស ត្រូវ ព្យាបាល ភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៦ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម