Connect with us

កូវីដ-១៩

ផ្ទុះកូវីដ​​នៅរោងចក្រ​ចំនួន ៤ ​នៅ​កំពង់ចាម ពីរថ្ងៃ​មានអ្នក​ឆ្លង​ជាង ១៤០នាក់

បានផុស

នៅ

ភ្នំពេញ៖ អាជ្ញាធរខេតត្កំពង់ចាមបានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃនេះ រោងចក្រចំនួន៤នៅស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកំពង់សៀមខេត្តកំពង់ចាម មានកម្មករ-កម្មការនីរោងចក្រចំនួន១៤៤នាក់ បានឆ្លងជំងឺកូវីដ ១៩។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា បច្ចុប្បន្ន មានរោងចក្រចំនួន ០៤ មានកម្មករ សរុបប្រមាណជា ២ម៉ឺននាក់ កំពុងតែប្រឈម នឹងការចម្លងជំងឺកូវីដ ១៩ នេះ ដោយសាររោងចក្រជាកន្លែងជួបជុំ ហើយក៏ជាប្រភពឆ្លងជំងឺកូវីដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អភិបាលខេត្តបានបន្តថាជាក់ស្ដែង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៥២នាក់ក្នុងនោះមានកម្មករចំនួន៥១នាក់និងថ្ងៃទី២១ឧសភារកឃើញចំនួន៩៣នាក់បន្ថែមទៀតសុទ្ធជាកម្មករទាំងអស់ក្នុងចំណោមសំណាក៨០១នាក់ដែលមន្ទីរសុខាភិបាលចុះទៅយកពីកម្មករទាំងនោះ។

លោកអភិបាលខេត្តបានបន្ថែមថាមកដល់ពេលនេះចំនួនអ្នកឆ្លងសរុបនៅខេត្តកំពង់ចាមកើនឡើងដល់ទៅ៤០០នាក់និងជាសះស្បើយចំនួន១២៨នាក់និងកំពង់សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យចំនួន៣៧២នាក់។

លោកអភិបាលខេត្តបានណែនាំដល់មន្ទីរសុខាភិបាលខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងអ្នកវិជ្ជមានកូវីដ-១៩ បន្ថែមទៀត។

លោក អភិបាលខេត្តបានអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើសូមទៅពិនិត្យសុខភាពនិងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

លោកអភិបាលខេត្តបានណែនាំដល់អាជ្ញាធរស្រុក រៀបចំមណ្ឌលចត្តាឡីស័កនៅស្រុកជើងព្រៃ ស្រុកបាធាយ ស្រុកកំពង់សៀម ដើម្បីដាក់កម្មកររោចក្រដែលពាក់ព័ន្ធធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ជាវិធានការរដ្ឋបាលខេត្ត បានសម្រេចផ្អាកសកម្មភាពផលិតកម្មនៅរោងចក្រ ជូ ហួយ ហ៊្វូតវែ  និងរោងចក្រ ខា លីនតុន (ខាមបូឌា) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃនិងផ្អាកផលិតកម្មអគារទូប៉ាង២ នៃរោងចក្រមេតថេក (ខេមបូឌា) ខប លីមីតធីត ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ទៅកន្លែងផ្សេងទៀត។

ចំណែកក្រសួងសុខាភិបាលនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយទៅកាន់អភិបាលរាជធានី-ខេត្តទាំងអស់ ដោយក្រើនរំលឹកឱ្យពង្រឹងបន្ថែមនូវវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ និងការធ្វើចត្តាឡីស័កនៅក្នុងមូលដ្ឋានផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ក្រសួងបរិស្ថាន ផ្តួចផ្តើមឱ្យមានរៀបចំពិធីបុណ្យកោងកាង នៅខេត្តកោះកុង សំដៅថែរក្សាប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងជីវៈចម្រុះ

ព័ត៌មានជាតិ៣ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ធ្វើពិធីបញ្ចុះបឋមសិលាសាងសង់អគារមជ្ឈមណ្ឌលជំងឺបេះដូង មានតម្លៃជាង ២លានដុល្លារ

នយោបាយ៨ នាទីutes មុន

សម្ដេចតេជោ៖ ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំនិងគ្រួសារខ្ញុំ

ព័ត៌មានជាតិ៩ នាទីutes មុន

មន្ត្រីជាន់ខ្ពស់អេដស៍ ណែនាំយុវវ័យកុំឆាប់ប្រឡូករឿងស្នេហា ត្រូវផ្ដោតលើការសិក្សាដើម្បីអនាគតល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ផ្ទុះ​​ហ្គាស​ស្លាប់​៥​នាក់​ ក្នុង​​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​​​តៃវ៉ាន់

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម