Connect with us

កូវីដ-១៩

ជប៉ុន ត្រៀមប្រើប្រាស់វ៉ាក់សាំង AstraZeneca ហើយនឹងចេញថ្លៃព្យាបាល បើមានករណីដុំកំណកឈាមលើអ្នកចាក់

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុន ទំនងជានឹងអនុញ្ញាតឲ្យចាក់វ៉ាក់សាំង AstraZeneca នៅថ្ងៃសុក្រនេះ ក្រោយវ៉ាក់សាំង Moderna ត្រូវបានអនុម័តដោយក្រុមជំនាញ របស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែប្រភពបាននិយាយថា បច្ចុប្បន្នក្រសួងមិនមានផែនការបន្ថែម ការចាក់វ៉ាក់សាំង AstraZeneca ទៅក្នុងបញ្ជីវ៉ាក់សាំងរបស់ប្រទេសនោះទេ បើទោះជាមានការអនុញ្ញាតឲ្យចាក់ក៏ដោយ ។

ទន្ទឹមនោះ រដ្ឋាភិបាលនឹងផ្តល់មូលនិធិយ៉ាងពេញលេញ ដល់ការប្រើប្រាស់វ៉ាក់សាំង ដែលត្រូវបានអនុម័តនេះ ហើយក៏នឹងចំណាយប្រាក់ សម្រាប់ការព្យាបាលបញ្ហាសុខភាពណាមួយ ដែលបង្កឡើងដោយវ៉ាក់សាំងនេះ ។

ការផ្ដល់ការចំណាយលើការព្យាបាលនេះ កើតឡើងក្រោយ ទីភ្នាក់ងារឱសថអឺរ៉ុប បាននិយាយកាលពីខែមុនថា “ករណីដុំកំណកឈាមមិនធម្មតា ដែលមានប្លាកែតឈាមទាប គួរតែត្រូវបានចុះបញ្ជីជាផលប៉ះពាល់ដ៏កម្របំផុត នៃវ៉ាក់សាំងនេះ” ។

បន្ថែមពីនេះ ក្រសួងគ្រោងនឹងបង្កើតគោលការណ៍ណែនាំ សម្រាប់ព្យាបាលករណីដុំកំណកឈាមបែបនេះ ខណៈក្រសួងក៏នឹងវិភាគទិន្នន័យនៅបរទេស ដើម្បីកំណត់កម្រិតអាយុដែលបានណែនាំសម្រាប់ការវ៉ាក់សាំងនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ វ៉ាក់សាំង AstraZeneca ចំនួន ២ ដូសមានប្រសិទ្ធភាព ៨៥ ទៅ ៩០ ភាគរយប្រឆាំងរោគសញ្ញាឆ្លងកូវីដ

ចុចអាន ៖ វ៉ាក់សាំង AstraZeneca អាចទប់ទល់នឹងវីរុសបំប្លែងខ្លួនឥណ្ឌាបាន ទោះឆ្លង ក៏មិនឈឺធ្ងន់ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទីutes មុន

Kim Soo Hyun ធ្វើសន្និសីទទាំងទឹកភ្នែកថា បើអាចត្រលប់ក្រោយ លោកនៅតែលាក់ទំនាក់ទំនងជាមួយ Kim Sae Ron

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ជប៉ុន បារម្ភ​ថា មហា​គ្រោះ​រញ្ជួយដី​អាច​សម្លាប់​មនុស្ស ៣០ម៉ឺន​នាក់ និង​ខាតបង់​លុយ ១,៨​ទ្រីលាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

មីយ៉ាន់ម៉ា៖ ទឹក៤ដប​​ជួយ​ក្មេងស្រី​​ឲ្យរស់​ ទោះ​ជាប់ក្រោម​គំនរបាក់បែករហូត​៥០ម៉ោង

កីឡា២៨ នាទីutes មុន

Mascherano ថា Messi ល្អបំផុតក្នុងលោក ទោះទៅលេងការពារ ក៏ល្អដាច់គេដែរ

ព័ត៌មានជាតិ៣៤ នាទីutes មុន

សប្តាហ៍​ទី ២​ បន្លែសុវត្ថិភាព​​ផ្សារចុងសប្តាហ៍​​​​នៅ​ក្រុងបាត់ដំបង ទទួល​​ការគាំទ្រ​កាន់តែច្រើន​

Sokha Hotels

ព័ត៌មានពេញនិយម