កូវីដ-១៩
តើអ្នកនិយមចាក់ Botox រងផលប៉ះពាល់ដែរទេ ក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩?
អ្នកបានដឹងច្រើនមកហើយអំពីត្រណមផ្សេងៗ មុននិងក្រោយពេលចាក់វ៉ាក់សាំងការពារកូវីដ-១៩។ ក្នុងនោះការផឹកស្រាត្រូវបានហាមប្រាម ញ៉ាំហឹរត្រូវកាត់បន្ថយ ហើយការប្រើថ្នាំបំបាត់ការឈឺចាប់ក៏ត្រូវផ្អាកសិន។
ចុះចំពោះអ្នកដែលប្រើថ្នាំ Botox ជាប្រចាំ តើមានសុវត្ថិភាពដែរទេ ក្នុងការចាក់ Botox មុនឬក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩?

បច្ចុប្បន្ន មិនទាន់មានសារផ្លូវការពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA)ឬមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) លើកឡើងពីហានិភ័យទៅលើអ្នកចាក់ Botox បន្ទាប់ពីទទួលថ្នាំបង្ការកូវីដនៅឡើយ។ ប៉ុន្តែរបាយការណ៍មួយបានរកឃើញថា មនុស្សមួយចំនួនដែលបានចាក់ Fillers មានអាការហើមមុខខ្លាំង បន្ទាប់ពីបានទទួលវ៉ាក់សាំង Moderna។
ដោយសារបែបនេះ ទើបមានចម្ងល់លើការចាក់ Botox ផងដែរ ព្រោះវាជាផលិតផលដែលមានសារធាតុបំបាត់ភាពជ្រៀវជ្រួញលើស្បែកមុខស្រដៀងទៅនឹង Fillers។

ជាថ្មីម្តងទៀតមិនមានព័ត៌មានផ្លូវការណាមួយពីភ្នាក់ងារសុខភាពសាធារណៈព្រមានប្រឆាំងនឹងការប្រើប្រាស់ថ្នាំ Botox បន្ទាប់ពីទទួលបានវ៉ាក់សាំងការពារកូវីដ-១៩នោះទេ។
លោក Amesh A. Adalja, M.D អ្នកជំនាញជាន់ខ្ពស់នៃមជ្ឈមណ្ឌលសន្តិសុខសុខាភិបាល Johns Hopkins បាននិយាយថា “ដោយសារតែគ្មានភ័ស្តុតាងណាមួយបង្ហាញពីគ្រោះថ្នាក់ដោយសារការចាក់ Botox ក្រោយពេលទទួលវ៉ាក់សាំងកូវីដ ដូច្នេះវាមិនឥទ្ធិពលអាក្រក់លើរាងកាយទេ” ។ លោកបន្តថា គ្មានករណីណាដែលអ្នកប្រើថ្នាំ Botox ពីមុនមានប្រតិកម្មអវិជ្ជមានចំពោះវ៉ាក់សាំង បន្ទាប់ពីចាក់ឡើយ។

ទន្ទឹមគ្នានេះ វេជ្ជបណ្ឌិតជំនាញខាងសើស្បែកនៅទីក្រុងញូវយ៉កលោកស្រី Doris Day, M.D. ក៏យល់ស្របចំពោះការលើកឡើងខាងលើ។ វេជ្ជបណ្ឌិតរូបនេះបានផ្ដល់អនុសាសន៍បន្ថែម មិនឱ្យចាក់ Botox យ៉ាងហោចណាស់មួយសប្តាហ៍មុនពេលចាក់វ៉ាក់សាំង និងត្រូវរង់ចាំរហូតដល់ពីរសប្តាហ៍បន្ទាប់ពីការចាក់លើកទី ២ សឹមប្រើ Botox។ នេះជាការទុកពេលឱ្យប្រព័ន្ធភាពស៊ាំធ្វើការរបស់វាដោយគ្មានការរំខាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Prevention
ចុចអាន៖ អ្នកស្រាវជ្រាវជឿថា ចាក់វ៉ាក់សាំងដូសទី៣ អាចបង្កើនភាពស៊ាំប្រឆាំងនឹងវីរុសបំប្លែងខ្លួន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ